នេហេ‌មា 1:8-11 KHSV

8 សូម​នឹក​ចាំ​ពី​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​បង្គាប់​មក​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា: “បើ​អ្នក​រាល់​គ្នា​មិន​ស្មោះ​ត្រង់​នឹង​យើង​ទេ​នោះ យើង​នឹង​កំចាត់‌កំចាយ​អ្នក​រាល់​គ្នា​ទៅ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។

9 ប៉ុន្តែ ប្រសិន​បើ​អ្នក​រាល់​គ្នា​វិល​មក​រក​យើង​វិញ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង​នោះ ទោះ​បី​អ្នក​រាល់​គ្នា​ត្រូវ​គេ​កៀរ​ទៅ​នៅ​ជើង​មេឃ​ក្ដី ក៏​យើង​ប្រមូល​ផ្ដុំ និង​នាំ​អ្នក​រាល់​គ្នា​វិល​ត្រឡប់​មក​ទី​កន្លែង ដែល​យើង​បាន​ជ្រើស​រើស សម្រាប់​សម្តែង​នាម​យើង​នេះ​វិញ​ដែរ”។

10 យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ជា​ប្រជា‌រាស្ត្រ​ដែល​ព្រះ‌អង្គ​បាន​រំដោះ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិ‌ឫទ្ធិ និង​បារមី​ដ៏​ខ្លាំង​ពូកែ។

11 បពិត្រ​ព្រះ‌អម្ចាស់ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ពាក្យ​ទូល‌អង្វរ​របស់​ទូលបង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ពាក្យ​ទូល‌អង្វរ​របស់​អ្នក​បម្រើ​ឯ​ទៀតៗ ដែល​ចង់​គោរព​កោត​ខ្លាច​ព្រះ‌នាម​របស់​ព្រះ‌អង្គ។ សូម​ប្រទាន​ឲ្យ​ទូលបង្គំ​ទទួល​ជោគ​ជ័យ​នៅ​ថ្ងៃ​នេះ ហើយ​សូម​ឲ្យ​ព្រះ‌រាជា​សន្ដោស​មេត្តា​ដល់​ទូលបង្គំ​ផង»។ នៅ​គ្រា​នោះ​ខ្ញុំ​បំពេញ​មុខ‌ងារ​ជា​មហា‌តលិក​របស់​ព្រះចៅ​អធិរាជ។