នេហេ‌មា 12:35-41 KHSV

35 ពួក​បូជា‌ចារ្យ​ដែល​កាន់​ត្រែ លោក​សាកា‌រី ជា​កូន​របស់​លោក​យ៉ូណា‌ថាន ដែល​ត្រូវ​ជា​កូន​របស់​លោក​សេម៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​ម៉ាថា‌នា ដែល​ត្រូវ​ជា​កូន​របស់​លោក​មីកា‌យ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​សាគើរ ដែល​ត្រូវ​ជា​កូន​របស់​លោក​អេសាភ

36 ព្រម​ទាំង​បង‌ប្អូន​របស់​លោក គឺ​លោក​សេម៉ាយ៉ា លោក​អសា‌រាល លោក​មីឡា‌ឡាយ លោក​គីឡា‌ឡាយ លោក​ម៉ាអាយ លោក​នេថា‌នេល លោក​យូដា និង​លោក​ហាណានី។ លោក​ទាំង​នោះ​កាន់​ឧបករណ៍​តន្ដ្រី​របស់​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់។ លោក​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ ដើរ​នៅ​ខាង​មុខ​គេ។

37 ពេល​មក​ដល់​មាត់​ទ្វារ​ប្រភព​ទឹក ពួក​គេ​ឡើង​ទៅ​បុរី​ព្រះ‌បាទ​ដាវីឌ តាម​ជណ្ដើរ​កំពែង​ដែល​នៅ​ទល់​មុខ​នោះ កាត់​តាម​ខាង​លើ​ដំណាក់​របស់​ព្រះ‌បាទ​ដាវីឌ រហូត​ទៅ​ដល់​ទ្វារ​គង្គា​ដែល​នៅ​ខាង​កើត។

38 ក្រុម​ចម្រៀង​ទី​ពីរ​ដើរ​ប៉ែក​ខាង​ឆ្វេង ខ្ញុំ​ដើរ​តាម​ក្រោយ​ពួក​គេ​ជា​មួយ​ប្រជា‌ជន មួយ​ផ្នែក​ទៀត នៅ​ខាង​លើ​កំពែង​ក្រុង។ យើង​ដើរ​កាត់​ខាង​លើ​ប៉ម​ឡ​ភ្លើង រហូត​ដល់​កំពែង​ធំ។

39 បន្ទាប់​មក យើង​ដើរ​កាត់​ខាង​លើ​ទ្វារ​អេប្រាអ៊ីម ទ្វារ​ចាស់ ទ្វារ​មច្ឆា ប៉ម​ហាណា‌នាល និង​ប៉ម​ហាមេ‌អា រហូត​ដល់​ទ្វារ​ចៀម ហើយ​ឈប់​នៅ​ត្រង់​ទ្វារ​នគរ‌បាល។

40 ក្រុម​ចម្រៀង​ទាំង​ពីរ​នាំ​គ្នា​ឈប់​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់។ រីឯ​ខ្ញុំ និង​ពួក​អ្នក​គ្រប់‌គ្រង​ដែល​នៅ​ជា​មួយ ក៏​ឈប់​នៅ​ទី​នោះ

41 រួម​ទាំង​លោក​បូជា‌ចារ្យ​អេលា‌គីម ម៉ាសេ‌យ៉ា មិនយ៉ា‌មីន មីកា‌យ៉ា អេលី‌យ៉ូណាយ សាកា‌រី ហាណា‌នា ដែល​ជា​អ្នក​ផ្លុំ​ត្រែ