44 នៅថ្ងៃនោះ គេបានចាត់តាំងមនុស្សឲ្យមើលខុសត្រូវលើឃ្លាំងដាក់ភោគផល ដែលប្រជាជនយកមកថ្វាយជាតង្វាយផលដំបូង ឬតង្វាយមួយភាគដប់។ អ្នកទាំងនោះមានភារកិច្ចប្រមូលភោគផលពីស្រែចម្ការនៅជុំវិញក្រុងនានា ដែលជាចំណែករបស់ក្រុមបូជាចារ្យ និងក្រុមលេវី ដូចមានចែងទុកក្នុងក្រឹត្យវិន័យ ដ្បិតប្រជាជននៅស្រុកយូដាសប្បាយចិត្ត ព្រោះឃើញក្រុមបូជាចារ្យ និងក្រុមលេវីបំពេញមុខងាររបស់ខ្លួន