8 ពួកលេវីមាន: លោកយេសួរ លោកប៊ីនុយ លោកកាឌមាល លោកសេរេប៊ីយ៉ា លោកយូដា លោកម៉ាថានា ដែលជាអ្នកដឹកនាំចម្រៀងសរសើរតម្កើងរួមជាមួយបងប្អូនរបស់លោក។
9 រីឯលោកបាកប៊ូគា និងលោកអ៊ូនី បំពេញមុខងារនៅទល់មុខនឹងលោកទាំងនោះ។
10 លោកយេសួរជាឪពុករបស់លោកយ៉ូយ៉ាគីម លោកយ៉ូយ៉ាគីមជាឪពុករបស់លោកអេលីយ៉ាស៊ីប លោកអេលីយ៉ាស៊ីបជាឪពុករបស់លោកយ៉ូយ៉ាដា
11 លោកយ៉ូយ៉ាដាជាឪពុករបស់លោកយ៉ូណាថាន លោកយ៉ូណាថានជាឪពុករបស់លោកយ៉ាដួរ។
12 នៅជំនាន់ដែលលោកយ៉ូយ៉ាគីមធ្វើជាមហាបូជាចារ្យ អ្នកដឹកនាំរបស់ក្រុមគ្រួសារបូជាចារ្យមានរាយនាមដូចតទៅ: លោកមេរ៉ាយ៉ាជាមេដឹកនាំគ្រួសារសេរ៉ាយ៉ា លោកហាណានាជាមេដឹកនាំគ្រួសារយេរេមា
13 លោកមស៊ូឡាមជាមេដឹកនាំគ្រួសារអែសរ៉ា លោកយ៉ូហាណាន ជាមេដឹកនាំគ្រួសារអម៉ារា
14 លោកយ៉ូណាថានជាមេដឹកនាំគ្រួសារមេលីគូរ លោកយ៉ូសែបជាមេដឹកនាំគ្រួសារសេបានា