3 ពេលឮក្រឹត្យវិន័យនេះហើយ គេក៏បំបែកជនជាតិអ៊ីស្រាអែលចេញពីសាសន៍ដទៃទាំងប៉ុន្មាន។
4 មុនពេលនោះ គេតែងតាំងលោកបូជាចារ្យអេលីយ៉ាស៊ីប ឲ្យមើលខុសត្រូវបន្ទប់នានាក្នុងព្រះដំណាក់របស់ព្រះនៃយើង។ ដោយលោកត្រូវជាសាច់ញាតិរបស់លោកថូប៊ីយ៉ា
5 លោកបានរៀបចំបន្ទប់មួយធំសម្រាប់ទទួលលោកថូប៊ីយ៉ា គឺបន្ទប់ដែលគេដាក់តង្វាយម្សៅ គ្រឿងក្រអូប គ្រឿងបរិក្ខាររបស់ព្រះវិហារ ព្រមទាំងស្រូវស្រាទំពាំងបាយជូរ និងប្រេងជាតង្វាយមួយភាគដប់ដែលបម្រុងទុកសម្រាប់ពួកលេវី ក្រុមចម្រៀង ក្រុមយាមទ្វារ និងជាចំណែកដែលញែកសម្រាប់ក្រុមបូជាចារ្យ។
6 ពេលហេតុការណ៍នេះកើតមាន ខ្ញុំមិននៅក្រុងយេរូសាឡឹមទេ ដ្បិតខ្ញុំបានវិលទៅគាល់ព្រះចៅអើថាស៊ើកសេស ជាស្ដេចស្រុកបាប៊ីឡូនវិញ នៅឆ្នាំទីសាមសិបពីរនៃរជ្ជកាលរបស់ស្ដេច។ នៅចុងឆ្នាំ ខ្ញុំបានទទួលរាជានុញ្ញាត
7 វិលមកក្រុងយេរូសាឡឹមវិញ ហើយឃើញអំពើដ៏អាក្រក់ដែលលោកអេលីយ៉ាស៊ីបបានប្រព្រឹត្ត គឺលោករៀបចំបន្ទប់មួយក្នុងទីធ្លាព្រះដំណាក់របស់ព្រះជាម្ចាស់ សម្រាប់លោកថូប៊ីយ៉ា។
8 ខ្ញុំមិនសប្បាយចិត្តទាល់តែសោះ ខ្ញុំក៏ឲ្យគេយកសម្ភារៈទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់លោកថូប៊ីយ៉ា បោះទៅខាងក្រៅបន្ទប់
9 ខ្ញុំឲ្យគេធ្វើពិធីជម្រះបន្ទប់ទាំងនោះ ហើយយកសម្ភារៈនៃព្រះដំណាក់ព្រះជាម្ចាស់ តង្វាយ និងគ្រឿងក្រអូបមកដាក់ជំនួសវិញ។