នេហេ‌មា 3:28-32 KHSV

28 នៅ​ខាង​លើ​ទ្វារ​សេះ ពួក​បូជា‌ចារ្យ​ជួល​ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​គេ​រៀងៗ​ខ្លួន។

29 បន្ទាប់​មក លោក​សាដុក ជា​កូន​លោក​អ៊ីម‌មើរ ជួស‌ជុល​ផ្នែក​ដែល​នៅ​ខាង​មុខ​ផ្ទះ​របស់​លោក។ បន្ទាប់​ពី​លោក មាន​លោក​សេម៉ាយ៉ា ជា​កូន​របស់​លោក​សេកា‌នា ជា​ឆ្មាំ​ទ្វារ​ខាង​កើត។

30 បន្ទាប់​មក មាន​លោក​ហាណា‌នា ជា​កូន​របស់​លោក​សេលេ‌មា និង​លោក​ហានូន ជា​កូន​ទី​ប្រាំ​មួយ​របស់​លោក​សាឡាប ជួស‌ជុល​កំពែង​មួយ​ផ្នែក​ទៀត។ បន្ទាប់​មក មាន​លោក​មស៊ូ‌ឡាម ជា​កូន​របស់​លោក​បេរេ‌គា ជួស‌ជុល​ផ្នែក​ដែល​នៅ​ទល់​មុខ​នឹង​បន្ទប់​របស់​លោក។

31 បន្ទាប់​មក លោក​ម៉ាល‌គា ជា​ជាង​រចនា​គ្រឿង​អលង្ការ បាន​ជួស‌ជុល​រហូត​ដល់​ម្ដុំ​ផ្ទះ​របស់​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ និង​ផ្ទះ​របស់​អ្នក​ជំនួញ​ដែល​នៅ​ទល់​មុខ​ទ្វារ​មីប‌កាដ និង​រហូត​ដល់​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង។

32 ពួក​ជាង​រចនា​គ្រឿង​អលង្ការ និង​អ្នក​ជំនួញ នាំ​គ្នា​ជួស‌ជុល​ផ្នែក​ដែល​នៅ​ចន្លោះ​បន្ទប់​ខាង​លើ​នៃ​មុម​កំពែង និង​ទ្វារ​ចៀម។