នេហេ‌មា 9:34-38 KHSV

34 ស្ដេច​របស់​យើង​ខ្ញុំ មន្ត្រី​របស់​យើង​ខ្ញុំបូជា‌ចារ្យ​របស់​យើង​ខ្ញុំ និង​ដូនតា​របស់​យើង​ខ្ញុំពុំ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គហើយ​ពួក​គេ​ក៏​ពុំ​យក​ចិត្ត​ទុក​ដាក់​នឹង​បទ‌បញ្ជាឬ​ការ​ព្រមាន​ផ្សេងៗដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​កាន់​ពួក​គេ​ដែរ។

35 នៅ​គ្រា​ដែល​គេ​រស់​ក្នុង​នគរ​របស់​ខ្លួនព្រះ‌អង្គ​ប្រទាន​ឲ្យ​ពួក​គេ​មាន​អ្វីៗ​គ្រប់​យ៉ាងដ៏​សម្បូណ៌​សប្បាយក្នុង​ទឹក​ដី​ដ៏​ទូលំ‌ទូលាយ និង​មាន​ជី‌ជាតិ​ល្អពួក​គេ​ពុំ​ព្រម​គោរព​បម្រើ​ព្រះ‌អង្គ​ទេហើយ​ក៏​ពុំ​ព្រម​ងាក​ចេញ​ពី​អំពើ​អាក្រក់របស់​ខ្លួន​ដែរ។

36 ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ធ្លាក់​ខ្លួន​ជា​ទាសករ!យើង​ខ្ញុំ​ធ្វើ​ជា​ទាសករ​ក្នុង​ស្រុកដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​បុព្វបុរស​របស់​យើង​ខ្ញុំដើម្បី​ឲ្យ​ពួក​គេ​បរិភោគ‌ផល​ផ្លែនិង​ទទួល​ភោគ​ទ្រព្យ​នៅ​ក្នុង​ស្រុក!

37 ប៉ុន្តែ ភោគ‌ផល​ដ៏​សម្បូណ៌​ហូរ‌ហៀរ​ទាំង​នេះបែរ​ជា​បម្រុង​ទុក​សម្រាប់​ស្ដេច​នានាដែល​ព្រះ‌អង្គ​ឲ្យ​យើង​ខ្ញុំ​ធ្វើ​ជា​ចំណុះព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ។គេ​ត្រួត‌ត្រា​លើ​រូប​កាយ​យើង​ខ្ញុំនិង​ប្រើ‌ប្រាស់​សត្វ​ពាហនៈ​របស់​យើង​ខ្ញុំតាម​អំពើ​ចិត្ត​របស់​គេយើង​ខ្ញុំ​រង​ទុក្ខ​វេទនា​ខ្លាំង​ណាស់!»។

38 ដោយ​មាន​ហេតុ‌ការណ៍​កើត​ឡើង​ដូច្នេះ យើង​ក៏​ចុះ​កិច្ច​សន្យា​ជា​លាយ‌លក្ខណ៍​អក្សរ។ នៅ​ក្នុង​ឯក‌សារ​ដែល​មាន​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​មេ​ដឹក​នាំ​របស់​យើង ព្រម​ទាំង​ក្រុម​លេវី និង​បូជា‌ចារ្យ។