17 ព្រះអម្ចាស់សម្រេចតាមគម្រោងការរបស់ព្រះអង្គព្រះអង្គធ្វើតាមព្រះបន្ទូលដែលព្រះអង្គថ្លែងទុកតាំងពីយូរលង់ណាស់មកហើយព្រះអង្គបានកម្ទេចនាង ឥតត្រាប្រណីព្រះអង្គបានធ្វើឲ្យខ្មាំងសត្រូវអរសប្បាយដោយឃើញនាងបរាជ័យព្រះអង្គប្រទានកម្លាំងឲ្យបច្ចាមិត្តរបស់នាង។
18 កំពែងក្រុងស៊ីយ៉ូនអើយចូរស្រែកអង្វរព្រះអម្ចាស់យ៉ាងអស់ពីចិត្តចូរបង្ហូរទឹកភ្នែកឲ្យហូរដូចទឹកទន្លេចូរយំទាំងថ្ងៃ ទាំងយប់ឥតស្រាកស្រាន្តសោះឡើយ។
19 ចូរក្រោកឡើង!ចូរបន្លឺសំឡេងមួយយប់ទល់ភ្លឺ!ចូរថ្លែងទុក្ខព្រួយថ្វាយព្រះអម្ចាស់ដោយឥតលាក់លៀមអ្វីឡើយចូរលើកដៃអង្វរព្រះអង្គសូមទ្រង់ប្រណីសន្ដោសជីវិតក្មេងៗដែលដេកដួលនៅតាមផ្លូវ ព្រោះអត់ឃ្លាន។
20 ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គដាក់ទោសយើងខ្ញុំដល់ថ្នាក់នេះសូមទតមើលចុះ!ស្ត្រីៗនាំគ្នាស៊ីកូនដ៏ជាទីស្រឡាញ់របស់ខ្លួន!ពួកបូជាចារ្យ និងពួកព្យាការី ត្រូវគេសម្លាប់នៅក្នុងទីសក្ការៈរបស់ព្រះអម្ចាស់។
21 ក្មេងជំទង់ និងចាស់ៗដួលស្លាប់នៅតាមផ្លូវក្រមុំ កំលោះរបស់ខ្ញុំម្ចាស់ ស្លាប់ដោយមុខដាវនៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធព្រះអង្គប្រហារជីវិតពួកគេ ឥតត្រាប្រណី។
22 ព្រះអង្គបានហៅការព្រឺខ្លាចពីគ្រប់ទីកន្លែងមកគ្របសង្កត់លើខ្ញុំម្ចាស់ដូចហៅខ្មាំងមកចូលរួមនៅថ្ងៃមានពិធីបុណ្យ។នៅថ្ងៃព្រះអង្គទ្រង់ព្រះពិរោធគ្មាននរណាម្នាក់គេចខ្លួនរួចជីវិតឡើយ។ប្រជាជនដែលខ្ញុំម្ចាស់ចិញ្ចឹមបីបាច់ត្រូវខ្មាំងសត្រូវប្រហារអស់គ្មានសល់។