5 ព្រះអម្ចាស់ធ្វើដូចជាខ្មាំងសត្រូវព្រះអង្គលេបបំបាត់អ៊ីស្រាអែលព្រះអង្គលេបបំបាត់វិមានព្រះអង្គកម្ទេចបន្ទាយទាំងប៉ុន្មានរបស់ស្រុកនេះព្រះអង្គធ្វើឲ្យប្រជាជនយូដាសោកសង្រេងនិងយំថ្ងូរឥតមានពេលល្ហែ។
6 ព្រះអង្គកម្ទេចស្រុកទាំងមូលដែលជាចម្ការរបស់ព្រះអង្គព្រះអង្គកម្ទេចព្រះដំណាក់និងព្រះពន្លារបស់ព្រះអង្គ។ ព្រះអម្ចាស់ធ្វើឲ្យប្រជាជននៅក្រុងស៊ីយ៉ូនលែងនឹកនាដល់ពិធីបុណ្យ និងថ្ងៃសប្ប័ទ*។ដោយសារព្រះពិរោធរបស់ព្រះអង្គព្រះអង្គធ្វើឲ្យស្ដេចនិងបូជាចារ្យត្រូវអាម៉ាស់។
7 ព្រះអម្ចាស់បោះបង់ចោលអាសនៈរបស់ព្រះអង្គព្រះអង្គស្អប់ខ្ពើមទីសក្ការៈរបស់ព្រះអង្គព្រះអង្គបណ្ដោយខ្មាំងសត្រូវរំលំកំពែងក្រុងពួកគេនាំគ្នាស្រែកជយឃោសនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ដូចនៅថ្ងៃធ្វើពិធីបុណ្យធំមួយ។
8 ព្រះអម្ចាស់សម្រេចរំលំកំពែងក្រុងស៊ីយ៉ូនព្រះអង្គវាស់កំពែងនេះហើយព្រះអង្គមិនដកព្រះហស្ដមកវិញទេដរាបណាទាល់តែបំផ្លាញអស់ជាមុនសិនព្រះអង្គបានធ្វើឲ្យប៉ម និងកំពែងក្រុងរំលំគរលើគ្នា។
9 ព្រះអង្គកម្ទេចទ្វារក្រុងឲ្យស្រុតកប់ទៅក្នុងដីព្រមទាំងបំបាក់រនុកទៀតផង។ស្ដេច និងមន្ត្រី ត្រូវគេកៀរទៅជាឈ្លើយក្នុងចំណោមប្រជាជាតិទាំងឡាយក្រឹត្យវិន័យលែងមានទៀតហើយសូម្បីតែពួកព្យាការីក៏លែងនិមិត្តឃើញការអស្ចារ្យពីព្រះអម្ចាស់ទៀតដែរ។
10 ព្រឹទ្ធាចារ្យរបស់ក្រុងស៊ីយ៉ូននាំគ្នាអង្គុយផ្ទាល់នឹងដី និយាយស្ដីលែងកើតពួកគេរោយធូលីដីលើក្បាលហើយស្លៀកបាវកាន់ទុក្ខ។ស្រីក្រមុំនៅក្រុងយេរូសាឡឹមនាំគ្នាដើរអោនមុខយ៉ាងអាម៉ាស់។
11 ខ្ញុំយំទាល់តែហើមភ្នែកចិត្តខ្ញុំខ្លោចផ្សា ថ្លើមប្រមាត់ខ្ញុំក៏ខ្ទេចខ្ទាំព្រោះតែមហន្តរាយនៃប្រជាជនរបស់ខ្ញុំ។កូនក្មេង និងទារកដេកដួលនៅតាមផ្លូវក្នុងបុរីនេះ។