បរិទេវ 3:18-24 KHSV

18 ខ្ញុំ​ក៏​ពោល​ថា “ខ្ញុំ​លែង​មាន​អ្វី​ជា​ទី​ពឹង​ហើយសូម្បី​តែ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​លើ​ព្រះ‌អម្ចាស់ក៏​លែង​មាន​ទៀត​ដែរ”។

19 ពេល​ខ្ញុំ​នឹក​ដល់​ទុក្ខ​លំបាក និង​ភាព​តែល‌តោលដែល​ខ្ញុំ​ជួប​ប្រទះនោះ​ចិត្ត​ខ្ញុំ​ឈឺ​ចាប់​ខ្លោច‌ផ្សា​ក្រៃ‌លែង។

20 ទោះ​បី​ខ្ញុំ​ខំ​បំភ្លេច​ទុក្ខ​លំបាក​នេះ​ក្ដីក៏​ខ្ញុំ​នៅ​តែ​នឹក​ឃើញ​ជា‌និច្ច។

21 តែ​ឥឡូវ​នេះ ខ្ញុំ​ចង់​គិត​ដល់​អ្វីៗដែល​នាំ​ខ្ញុំ​ឲ្យ​មាន​សង្ឃឹម​ឡើង​វិញ

22 គឺ​ខ្ញុំ​នឹក​ដល់​ព្រះ‌ហឫទ័យ​សប្បុរសរបស់​ព្រះ‌អម្ចាស់ ដែល​មិន​ចេះ​រលត់។ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត​អាសូរចំពោះ​ខ្ញុំ ឥត​ទី​បញ្ចប់។

23 ព្រះ‌អង្គ​តែង​តែ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរសនិង​ព្រះ‌ហឫទ័យ​អាណិត​អាសូរ​នេះសា​ជា​ថ្មី​រៀង​រាល់​ព្រឹកព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​របស់​ព្រះ‌អង្គមាន​ទំហំ​ធំ​ពន់​ពេក​ក្រៃ។

24 ខ្ញុំ​ពោល​ថា ខ្ញុំ​គ្មាន​កេរ‌មត៌ក​អ្វីក្រៅ​ពី​ព្រះ‌អម្ចាស់​ទេហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​សង្ឃឹម​លើ​ព្រះ‌អង្គ។