បរិទេវ 3:40-46 KHSV

40 តោង​យើង​ពិនិត្យ‌ពិច័យ និង​ស្ទង់​មើលកិរិយា‌មារយាទ​របស់​ខ្លួនហើយ​បែរ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់​វិញ។

41 ពេល​យើង​លើក​ដៃ​អធិស្ឋាន*​រក​ព្រះ‌ជាម្ចាស់ដែល​គង់​នៅ​ស្ថាន​បរម‌សុខ*តោង​យើង​ផ្ចង់​ចិត្ត​ទៅ​រក​ព្រះ‌អង្គ​ដែរ។

42 ព្រះ‌អម្ចាស់​អើយ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាបហើយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អង្គព្រះ‌អង្គ​មិន​អត់‌ទោស​ឲ្យ​យើង​ខ្ញុំ​ទេ។

43 ព្រះ‌អង្គ​តាម​ប្រហារ​ជីវិត​យើង​ខ្ញុំព្រះ‌ពិរោធ​បាន​បាំង​ព្រះ‌អង្គ​មិន​ឲ្យត្រា​ប្រណី​យើង​ខ្ញុំ។

44 ព្រះ‌អង្គ​ពួន​នៅ​ក្នុង​ពពក*ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូល‌អង្វរឮ​ទៅ​ដល់​ព្រះ‌អង្គ​ឡើយ។

45 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ក្លាយ​ទៅ​ជាសំរាម ដែល​គ្មាន​នរណា​រាប់​រកក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។

46 ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំនាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ។