បរិទេវ 3:44-50 KHSV

44 ព្រះ‌អង្គ​ពួន​នៅ​ក្នុង​ពពក*ដើម្បី​កុំ​ឲ្យ​ពាក្យ​ដែល​យើង​ខ្ញុំ​ទូល‌អង្វរឮ​ទៅ​ដល់​ព្រះ‌អង្គ​ឡើយ។

45 ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ក្លាយ​ទៅ​ជាសំរាម ដែល​គ្មាន​នរណា​រាប់​រកក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។

46 ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​យើង​ខ្ញុំនាំ​គ្នា​ជេរ​ប្រមាថ​យើង​ខ្ញុំ។

47 យើង​ខ្ញុំ​ជួប​ប្រទះ​តែ​គ្រោះ​កាចការ​ភ័យ​ខ្លាច និង​ការ​វិនាស​អន្តរាយ។

48 ទឹក​ភ្នែក​ខ្ញុំ​ហូរ​ដូច​ទឹក​ស្ទឹងព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំ។

49 ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ឈប់​ឈរនិង​ឥត​ស្រាក‌ស្រាន្ត

50 រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​ទត​ឃើញពី​ស្ថាន​បរម‌សុខ។