បរិទេវ 3:50-56 KHSV

50 រហូត​ទាល់​តែ​ព្រះ‌អម្ចាស់​ទត​ឃើញពី​ស្ថាន​បរម‌សុខ។

51 ចិត្ត​ខ្ញុំ​សោក‌សៅ​អាណិត​ស្រី​ក្រមុំ​ទាំង​ប៉ុន្មាននៅ​ក្នុង​ក្រុង​របស់​ខ្ញុំ។

52 អស់​អ្នក​ដែល​តាំង​ខ្លួន​ជា​សត្រូវ​របស់​ខ្ញុំដោយ​ឥត​ហេតុ​ផលដេញ​តាម​ប្រហារ​ខ្ញុំ ដូច​តាម​បាញ់​សត្វ​ស្លាប។

53 ពួក​គេ​បោះ​ខ្ញុំ​ក្នុង​អណ្ដូងរួច​យក​ថ្ម​គ្រប​ពី​លើ ដើម្បី​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម។

54 ពេល​នោះ ទឹក​លិច​ក្បាល​ខ្ញុំខ្ញុំ​ពោល​ថា ខ្ញុំ​ស្លាប់​ហើយ!

55 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​អង្វរ​រក​ព្រះ‌នាមរបស់​ព្រះ‌អង្គ​ពី​បាត​អណ្ដូង​នោះ​មក។

56 ព្រះ‌អង្គ​ព្រះ‌សណ្ដាប់​ឮ​សំឡេង​ដែល​ទូលបង្គំស្រែក​អង្វរ​ថា:“សូម​កុំ​បែរ​ព្រះ‌កាណ៌​ចេញ​ពី​ទូលបង្គំ​ឡើយសូម​ស្ដាប់​សម្រែក​អង្វរ​របស់​ទូលបង្គំសូម​ជួយ​ទូលបង្គំ​ផង!”។