បរិទេវ 3:9-15 KHSV

9 ព្រះ‌អង្គ​ដាក់​ផ្ទាំង​ថ្ម​រាំង​ផ្លូវ​ខ្ញុំព្រះ‌អង្គ​បាន​ពង្វាង​ផ្លូវ​ខ្ញុំ។

10 ព្រះ‌អង្គ​ប្រៀប​ដូច​ជា​ខ្លា‌ឃ្មុំ​ចាំ​ស្ទាក់​ផ្លូវ​ខ្ញុំនិង​ដូច​សិង្ហ​ដែល​ពួន​ចាំ​ប្រហារ​ខ្ញុំ។

11 ព្រះ‌អង្គ​ដេញ​ខ្ញុំ​ចេញ​ពី​ផ្លូវព្រះ‌អង្គ​ហែក​សាច់​ខ្ញុំព្រម​ទាំង​ធ្វើ​ឲ្យ​ខ្ញុំ​ត្រូវ​អន្តរាយ។

12 ព្រះ‌អង្គ​យឹត​ធ្នូហើយ​បាញ់​ព្រួញ​តម្រង់​មក​ខ្ញុំ។

13 ព្រះ‌អង្គ​យក​ព្រួញ​ទាំង​អស់ពី​បំពង់​របស់​ព្រះ‌អង្គ បាញ់​ទម្លុះ​រូប​កាយ​ខ្ញុំ។

14 ប្រជា‌ជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំរៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។

15 ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​បរិភោគ​បន្លែ​ដ៏​ជូរ​ចត់ព្រះ‌អង្គ​ឲ្យ​ខ្ញុំ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។