បរិទេវ 4:1-5 KHSV

1 ម្ដេច​ក៏​មាស​ប្រែ​ជា​ស្រអាប់ហើយ​មាស​ដ៏​សុទ្ធ​ប្រែ​ជា​បាត់​រស្មី​ដូច្នេះ!ថ្ម​ព្រះ‌វិហារ​នៅ​រប៉ាត់‌រប៉ាយ​គ្រប់​ទី​កន្លែងតាម​ដង​ផ្លូវ​ទាំង​អស់!

2 ប្រជា‌ជន​នៃ​ក្រុង​ស៊ីយ៉ូន​មាន​តម្លៃ​ណាស់គឺ​មាន​តម្លៃ​ដូច​មាស។ម្ដេច​ក៏​អ្នក​ទាំង​នោះ​ត្រូវ​គេ​ចាត់​ទុក​ដូច​ជាក្អម​ដី​ដែល​ជា​ស្នា‌ដៃ​របស់​ជាង​ស្មូន​ដូច្នេះ!

3 សូម្បី​តែ​ឆ្កែ​ព្រៃ​ក៏​ចេះ​បំបៅ​កូន​របស់​វា​ដែររីឯ​ប្រជា‌ជន​របស់​ខ្ញុំ​វិញគេ​បែរ​ជា​មាន​ចិត្ត​សាហាវ​ចំពោះ​កូន​របស់​ខ្លួនដូច​សត្វ​អូទ្រុសនៅ​វាល​រហោ‌ស្ថាន។

4 កូន​តូចៗ​របស់​គេ​ស្រេក​ទឹក​ខះ​កក្មេងៗ​នាំ​គ្នា​យំ​ទារ​រក​បាយតែ​គ្មាន​នរណា​យក​អ្វី​មក​បញ្ចុក​វា​ទេ។

5 អស់​អ្នក​ដែល​ធ្លាប់​តែ​មាន​អាហារ​ឆ្ងាញ់ៗបរិភោគ បែរ​ជា​ដាច់​ពោះ​ស្លាប់​នៅ​តាម​ផ្លូវអស់​អ្នក​ដែល​ធ្លាប់​តែ​ស្លៀក​ពាក់​យ៉ាង​រុង​រឿងតាំង​ពី​ក្មេង​មកបែរ​ជា​នាំ​គ្នា​កាយ​សំរាម​រក​អាហារ​បរិភោគ។