1 ព្រះអម្ចាស់អើយ សូមនឹកដល់ហេតុការណ៍ដែលកើតមានចំពោះយើងខ្ញុំសូមទតមើលចុះតើគេត្មះតិះដៀលយើងខ្ញុំដល់កម្រិតណា!
2 ទឹកដីដែលជាចំណែកមត៌ករបស់យើងខ្ញុំបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេសផ្ទះរបស់យើងខ្ញុំធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ជនដទៃ។
3 យើងខ្ញុំធ្លាក់ខ្លួនដូចក្មេងកំព្រា គ្មានឪពុកម្ដាយយើងខ្ញុំរស់នៅដូចស្ត្រីមេម៉ាយ។
4 យើងខ្ញុំត្រូវបង់ប្រាក់ដើម្បីទិញទឹករបស់យើងខ្ញុំផ្ទាល់ហើយត្រូវបង់ប្រាក់ដើម្បីទិញអុសរបស់យើងខ្ញុំដែរ។
5 ពួកអ្នកដែលតាមប្រហារយើងខ្ញុំស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជានិច្ចយើងខ្ញុំអស់កម្លាំងតែគេមិនទុកឲ្យយើងខ្ញុំសម្រាកទេ។
6 យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីបនិងស្រុកអាស្ស៊ីរី ដើម្បីចំអែតក្រពះ។