បរិទេវ 5:11-17 KHSV

11 សត្រូវ​រំលោភ​ស្ត្រី​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូននិង​រំលោភ​ស្ត្រី​ក្រមុំ​នៅ​តាម​ក្រុង​នានាក្នុង​ស្រុក​យូដា។

12 ពួក​គេ​ព្យួរ-ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។

13 គេ​ប្រើ​ឲ្យ​ពួក​យុវជន​លី​ត្បាល់​កិនគេ​ប្រើ​ក្មេង​ប្រុសៗ​ឲ្យ​លី​ឈើ​ដ៏​ធ្ងន់រហូត​ដល់​ជំពប់​ជើង​ដួល។

14 ពួក​ព្រឹទ្ធា‌ចារ្យ​លែង​អង្គុយ​នៅ​មាត់​ទ្វារ​ក្រុងទៀត​ហើយរីឯ​ពួក​យុវជន​ក៏​លែង​នាំ​គ្នា​ច្រៀង​ទៀត​ដែរ។

15 អំណរ​បាន​ចាក​ចេញ​បាត់​ពី​ចិត្ត​យើង​ខ្ញុំយើង​ខ្ញុំ​នាំ​គ្នា​កាន់​ទុក្ខ​ជំនួស​ការ​រាំ​រែក

16 យើង​ខ្ញុំ​បាត់​បង់​កិត្តិយសយើង​ខ្ញុំ​ត្រូវ​វេទនាព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប!

17 ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ខ្លោច‌ផ្សាយើង​ខ្ញុំ​យំ​រហូត​ដល់​ហើម​ភ្នែក។