13 គេប្រើឲ្យពួកយុវជនលីត្បាល់កិនគេប្រើក្មេងប្រុសៗឲ្យលីឈើដ៏ធ្ងន់រហូតដល់ជំពប់ជើងដួល។
14 ពួកព្រឹទ្ធាចារ្យលែងអង្គុយនៅមាត់ទ្វារក្រុងទៀតហើយរីឯពួកយុវជនក៏លែងនាំគ្នាច្រៀងទៀតដែរ។
15 អំណរបានចាកចេញបាត់ពីចិត្តយើងខ្ញុំយើងខ្ញុំនាំគ្នាកាន់ទុក្ខជំនួសការរាំរែក
16 យើងខ្ញុំបាត់បង់កិត្តិយសយើងខ្ញុំត្រូវវេទនាព្រោះយើងខ្ញុំបានប្រព្រឹត្តអំពើបាប!
17 ហេតុនេះហើយបានជាចិត្តយើងខ្ញុំខ្លោចផ្សាយើងខ្ញុំយំរហូតដល់ហើមភ្នែក។
18 ភ្នំស៊ីយ៉ូនក្លាយទៅជាទីស្មសានជាកន្លែងដែលកញ្ជ្រោងដើររកស៊ី។
19 ព្រះអម្ចាស់អើយព្រះអង្គគ្រងរាជ្យរហូតតទៅបល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។