បរិទេវ 5:17-22 KHSV

17 ហេតុ​នេះ​ហើយ​បាន​ជា​ចិត្ត​យើង​ខ្ញុំ​ខ្លោច‌ផ្សាយើង​ខ្ញុំ​យំ​រហូត​ដល់​ហើម​ភ្នែក។

18 ភ្នំ​ស៊ីយ៉ូន​ក្លាយ​ទៅ​ជា​ទី​ស្មសានជា​កន្លែង​ដែល​កញ្ជ្រោង​ដើរ​រក​ស៊ី។

19 ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​គ្រង​រាជ្យ​រហូត​ត​ទៅបល្ល័ង្ក​របស់​ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។

20 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បំភ្លេច​យើង​ខ្ញុំរហូត​ដូច្នេះ?ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំអស់​មួយ​ជីវិត?

21 ព្រះ‌អម្ចាស់​អើយសូម​នាំ​យើង​ខ្ញុំ​ឲ្យ​វិល​ត្រឡប់​មក​វិញនោះ​យើង​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​វិញសូម​ប្រទាន​អាយុ​ជីវិត​មក​យើង​ខ្ញុំ​សា​ជា​ថ្មី។

22 តើ​ព្រះ‌អង្គ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​មែន​ឬតើ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំហួស​កម្រិត​បែប​នេះ​ឬ?