4 យើងខ្ញុំត្រូវបង់ប្រាក់ដើម្បីទិញទឹករបស់យើងខ្ញុំផ្ទាល់ហើយត្រូវបង់ប្រាក់ដើម្បីទិញអុសរបស់យើងខ្ញុំដែរ។
5 ពួកអ្នកដែលតាមប្រហារយើងខ្ញុំស្ថិតនៅពីក្រោយខ្នងយើងខ្ញុំជានិច្ចយើងខ្ញុំអស់កម្លាំងតែគេមិនទុកឲ្យយើងខ្ញុំសម្រាកទេ។
6 យើងខ្ញុំលើកដៃអង្វរសុំស្បៀងពីស្រុកអេស៊ីបនិងស្រុកអាស្ស៊ីរី ដើម្បីចំអែតក្រពះ។
7 ដូនតារបស់យើងខ្ញុំបានប្រព្រឹត្តអំពើបាបមែនតែពួកគេស្លាប់អស់ហើយគឺយើងខ្ញុំទេដែលរងទុក្ខទោសព្រោះតែកំហុសដែលដូនតាបានប្រព្រឹត្ត។
8 ពួកទាសករត្រួតត្រាលើយើងខ្ញុំតែគ្មាននរណារំដោះយើងខ្ញុំចេញពីកណ្ដាប់ដៃរបស់អ្នកទាំងនោះទេ។
9 យើងខ្ញុំប្រថុយជីវិត ឆ្លងកាត់មុខដាវដើម្បីទៅរកស្បៀងអាហារ។
10 ដោយឃ្លានខ្លាំងពេកស្បែករបស់យើងខ្ញុំឡើងក្ដៅដូចភ្លើងចង្ក្រាន។