បរិទេវ 5:7-13 KHSV

7 ដូនតា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​មែនតែ​ពួក​គេ​ស្លាប់​អស់​ហើយគឺ​យើង​ខ្ញុំ​ទេ​ដែល​រង​ទុក្ខ​ទោសព្រោះ​តែ​កំហុស​ដែល​ដូនតា​បាន​ប្រព្រឹត្ត។

8 ពួក​ទាសករ​ត្រួត‌ត្រា​លើ​យើង​ខ្ញុំតែ​គ្មាន​នរណា​រំដោះ​យើង​ខ្ញុំចេញ​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ទាំង​នោះ​ទេ។

9 យើង​ខ្ញុំ​ប្រថុយ​ជីវិត ឆ្លង​កាត់​មុខ​ដាវដើម្បី​ទៅ​រក​ស្បៀង​អាហារ។

10 ដោយ​ឃ្លាន​ខ្លាំង​ពេកស្បែក​របស់​យើង​ខ្ញុំ​ឡើង​ក្ដៅ​ដូច​ភ្លើង​ចង្ក្រាន។

11 សត្រូវ​រំលោភ​ស្ត្រី​នៅ​ក្នុង​ក្រុង​ស៊ីយ៉ូននិង​រំលោភ​ស្ត្រី​ក្រមុំ​នៅ​តាម​ក្រុង​នានាក្នុង​ស្រុក​យូដា។

12 ពួក​គេ​ព្យួរ-ក​ពួក​មន្ត្រី​របស់​យើង​ខ្ញុំហើយ​គ្មាន​នរណា​គោរព​ចាស់​ជរា​ទេ។

13 គេ​ប្រើ​ឲ្យ​ពួក​យុវជន​លី​ត្បាល់​កិនគេ​ប្រើ​ក្មេង​ប្រុសៗ​ឲ្យ​លី​ឈើ​ដ៏​ធ្ងន់រហូត​ដល់​ជំពប់​ជើង​ដួល។