9 យើងខ្ញុំប្រថុយជីវិត ឆ្លងកាត់មុខដាវដើម្បីទៅរកស្បៀងអាហារ។
10 ដោយឃ្លានខ្លាំងពេកស្បែករបស់យើងខ្ញុំឡើងក្ដៅដូចភ្លើងចង្ក្រាន។
11 សត្រូវរំលោភស្ត្រីនៅក្នុងក្រុងស៊ីយ៉ូននិងរំលោភស្ត្រីក្រមុំនៅតាមក្រុងនានាក្នុងស្រុកយូដា។
12 ពួកគេព្យួរ-កពួកមន្ត្រីរបស់យើងខ្ញុំហើយគ្មាននរណាគោរពចាស់ជរាទេ។
13 គេប្រើឲ្យពួកយុវជនលីត្បាល់កិនគេប្រើក្មេងប្រុសៗឲ្យលីឈើដ៏ធ្ងន់រហូតដល់ជំពប់ជើងដួល។
14 ពួកព្រឹទ្ធាចារ្យលែងអង្គុយនៅមាត់ទ្វារក្រុងទៀតហើយរីឯពួកយុវជនក៏លែងនាំគ្នាច្រៀងទៀតដែរ។
15 អំណរបានចាកចេញបាត់ពីចិត្តយើងខ្ញុំយើងខ្ញុំនាំគ្នាកាន់ទុក្ខជំនួសការរាំរែក