ម៉ាឡា‌គី 1:7-13 KHSV

7 អ្នក​រាល់​គ្នា​យក​ម្ហូប​អាហារ​សៅហ្មងមក​ដាក់​នៅ​លើ​អាសនៈ​របស់​យើងហើយ​អ្នក​រាល់​គ្នា​ពោល​ថា“តើ​យើង​ខ្ញុំ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​សៅហ្មងត្រង់​ណា?”គឺ​មក​ពី​អ្នក​រាល់​គ្នា​ពោល​ថា:តុ​របស់​ព្រះ‌អម្ចាស់​មិន​សូវ​សំខាន់​ទេ!

8 ពេល​អ្នក​រាល់​គ្នា​យក​សត្វ​ខ្វាក់មក​ធ្វើ​យញ្ញ‌បូជាតើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?ពេល​អ្នក​រាល់​គ្នា​យក​សត្វ​បាក់​ជើងឬ​សត្វ​មាន​ជំងឺ​មក​ធ្វើ​យញ្ញ‌បូជាតើ​មិន​មែន​ជា​ការ​អាក្រក់​ទេ​ឬ?បើ​អ្នក​យក​សត្វ​បែប​នេះ​ទៅ​ជូនទេសា‌ភិបាល​របស់​អ្នកតើ​គាត់​សុខ​ចិត្ត​ទទួល​យកហើយ​ទទួល​អ្នក​ដោយ​រាក់‌ទាក់​ឬ?»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

9 ឥឡូវ​នេះ ចូរ​នាំ​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់សូម​ព្រះ‌អង្គ​ប្រណី​សន្ដោស​ពួក​យើង!«បើ​អ្នក​រាល់​គ្នា​នៅ​តែ​ធ្វើ​អំពើ​អាក្រក់​ដូច្នេះតើ​អ្នក​រាល់​គ្នា​ស្មាន​ថា យើង​ទទួល​អ្នក​រាល់​គ្នាដោយ​រាក់‌ទាក់​ឬ?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

10 បើ​នៅ​តែ​ដូច្នេះ គួរ​ឲ្យ​នរណា​ម្នាក់ក្នុង​ចំណោម​អ្នក​រាល់​គ្នា​បិទ​ទ្វារ​ព្រះ‌វិហារដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​បង្កាត់​ភ្លើងជា​អសារ‌បង់​នៅ​លើ​អាសនៈ​របស់​យើង​ទៀត!យើង​មិន​ពេញ​ចិត្ត​នឹង​អ្នក​រាល់​គ្នា​ទេហើយ​យើង​ក៏​មិន​ទទួល​តង្វាយ​ពី​ដៃរបស់​អ្នក​រាល់​គ្នា​ដែរ!- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

11 ចាប់​ពី​ទិស​ខាង​កើត រហូត​ដល់​ទិស​ខាង​លិចនាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដមក្នុង​ចំណោម​ប្រជា‌ជាតិ​នានា។នៅ​គ្រប់​ទី​កន្លែង គេ​នាំ​គ្នា​ដុត​គ្រឿង​ក្រអូបដើម្បី​លើក​តម្កើង​នាម​របស់​យើងព្រម​ទាំង​នាំ​យក​តង្វាយ​បរិសុទ្ធ​មក​ជា​មួយ​ផងដ្បិត​នាម​របស់​យើង​ប្រសើរ​ឧត្ដុង្គ‌ឧត្ដមក្នុង​ចំណោម​ប្រជា‌ជាតិ​នានា- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។

12 ប៉ុន្តែ អ្នក​រាល់​គ្នា​បង្អាប់‌បង្អោន​នាម​របស់​យើងដោយ​ពោល​ថា:“តុ​របស់​ព្រះ‌អម្ចាស់​សៅហ្មង​ហើយមិន​បាច់​យក​អាហារ​ថ្លៃ‌ថ្នូរទៅ​តម្កល់​លើ​តុ​នោះ​ទេ”។

13 អ្នក​រាល់​គ្នា​ពោល​ថា“ពិធី​ទាំង​នេះ​គួរ​ឲ្យ​ធុញ‌ទ្រាន់​ណាស់!”ហើយ​ក៏​នាំ​គ្នា​មើល‌ងាយ​យើង- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។អ្នក​រាល់​គ្នា​យក​សត្វ​ដែល​លួច​គេសត្វ​ពិការ ឬ​សត្វ​មាន​ជំងឺ​មក​ឲ្យ​យើងទុក​ជា​តង្វាយ តើ​យើង​ទទួល​តង្វាយ​នេះពី​ដៃ​របស់​អ្នក​រាល់​គ្នា​កើត​ឬ?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។