ម៉ាឡា‌គី 2:1-4 KHSV

1 «ពួក​បូជា‌ចារ្យ​អើយឥឡូវ​នេះ យើង​ព្រមាន​អ្នក​រាល់​គ្នា​ដូច​ត​ទៅ:

2 ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្ដាប់​យើងប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់លើក​តម្កើង​សិរី‌រុងរឿង​នាម​របស់​យើង​ទេយើង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​វេទនា​កើត​មានក្នុង​ចំណោម​អ្នក​រាល់​គ្នា។យើង​នឹង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នាក្លាយ​ទៅ​ជា​បណ្ដាសាមែន​ហើយ យើង​ធ្វើ​ឲ្យ​ពរ​របស់​អ្នក​រាល់​គ្នាក្លាយ​ទៅ​ជា​បណ្ដាសាព្រោះ​អ្នក​រាល់​គ្នា​មិន​យក​ចិត្ត​ទុក​ដាក់នឹង​ពាក្យ​របស់​យើង​ទេ។

3 យើង​ប្រកាស​ប្រាប់​អ្នក​រាល់​គ្នា​ហើយ​ថាយើង​នឹង​ដាក់​ទោស​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នាយើង​នឹង​ជះ​លាមក​លើ​មុខ​អ្នក​រាល់​គ្នាគឺ​លាមក​សត្វ​ដែល​អ្នក​រាល់​គ្នា​សម្លាប់​ធ្វើយញ្ញ‌បូជា​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ។គេ​នឹង​យក​អ្នក​រាល់​គ្នា​ចេញ​ទៅ​ក្រៅជា​មួយ​លាមក​សត្វ​នោះ​ដែរ។

4 ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថាយើង​ពិត​ជា​បាន​ព្រមាន​អ្នក​រាល់​គ្នាដើម្បី​ឲ្យ​សម្ពន្ធ‌មេត្រី ដែល​យើង​ចង​ជា​មួយកុល‌សម្ព័ន្ធ​លេវី ស្ថិត​នៅ​គង់‌វង្ស- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់នៃ​ពិភព​ទាំង​មូល។