ម៉ាឡា‌គី 3:9-15 KHSV

9 អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ!ព្រោះ​ប្រជា‌ជាតិ​ទាំង​មូលបាន​កេង‌ប្រវ័ញ្ច​យើង»។

10 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ទាំង​ប៉ុន្មានមក​ដាក់​នៅ​ក្នុង​ឃ្លាំងដើម្បី​ឲ្យ​មាន​ស្បៀង​អាហារក្នុង​ដំណាក់​របស់​យើង។ចូរ​ធ្វើ​យ៉ាង​នេះ ដើម្បី​ល្បង‌ល​យើង​ទៅនោះ​អ្នក​រាល់​គ្នា​នឹង​ឃើញ​ថាយើង​នឹង​បើក​ផ្ទៃ​មេឃបង្ហូរ​ព្រះ‌ពរ​ដ៏​លើស‌លប់​មក​លើ​អ្នក​រាល់​គ្នា»។

11 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«យើង​នឹង​រារាំង​សត្វ​ល្អិត​មិន​ឲ្យ​បំផ្លាញដំណាំ​របស់​អ្នក​រាល់​គ្នាហើយ​ចម្ការ​ទំពាំង‌បាយជូរ​របស់​អ្នក​រាល់​គ្នានឹង​ផ្ដល់​ភោគ‌ផល​បរិបូណ៌»។

12 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា៖«ប្រជា‌ជាតិ​ទាំង​អស់​នឹង​ពោល​ថាអ្នក​រាល់​គ្នា​ពិត​ជា​មាន​សុភមង្គល​មែនដ្បិត​ស្រុក​របស់​អ្នក​រាល់​គ្នា​នឹង​ទៅ​ជា​ស្រុក​មួយដ៏​សម្បូណ៌‌សប្បាយ»។

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«អ្នក​រាល់​គ្នា​ពោល​ពាក្យ​ទ្រគោះ​បោះ​បោកប្រឆាំង​នឹង​យើង ហើយ​អ្នក​រាល់​គ្នា​ពោល​ថា:“តើ​យើង​ខ្ញុំ​និយាយ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អង្គដូច​ម្ដេច​ខ្លះ?”។

14 អ្នក​រាល់​គ្នា​ពោល​ថា:“ពួក​យើង​ខំ​បម្រើ​ព្រះ‌ជាម្ចាស់តែ​គ្មាន​បាន​ការ​អ្វី​ទេពួក​យើង​ខំ​ធ្វើ​តាម​បង្គាប់​របស់​ព្រះ‌អង្គហើយ​ខំ​ដើរ​តាម​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូលទាំង​កាន់​ទុក្ខ​ដូច្នេះ តើ​បាន​ចំណេញ​អ្វី?

15 ពួក​យើង​សង្កេត​ឃើញ​ថាឥឡូវ​នេះ មាន​តែ​មនុស្ស​ព្រហើន​ទេដែល​មាន​សុភមង្គលហើយ​មនុស្ស​ប្រព្រឹត្ត​អំពើ​អាក្រក់បែរ​ជា​បាន​ចម្រុង‌ចម្រើន​ទៅ​វិញ។ទោះ​បី​ពួក​គេ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ក្ដីក៏​ពួក​គេ​គេច​ផុត​ពី​ទុក្ខ​ទោស​ជា‌និច្ច”»។