លេវី‌វិន័យ 18:11-17 KHSV

11 មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ស្រី​របស់​ប្រពន្ធ​ចុង​ឪពុក​អ្នក​ឡើយ នាង​ក៏​ជា​កូន​របស់​ឪពុក​អ្នក​ដែរ ដូច្នេះ នាង​ជា​ប្អូន​ស្រី​របស់​អ្នក។

12 មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ឪពុក​អ្នក។

13 មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ម្ដាយ​អ្នក។

14 មិន​ត្រូវ​បន្ថោក​បង​ប្រុស ឬ​ប្អូន​ប្រុស​របស់​ឪពុក​អ្នក ដោយ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​គាត់​ឡើយ ព្រោះ​នាង​ត្រូវ​ជា​ម្ដាយ​មីង​របស់​អ្នក។

15 មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​អ្នក​ឡើយ ព្រោះ​នាង​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អ្នក ដូច្នេះ កុំ​រួមរ័ក​ជា​មួយ​នាង​ឲ្យ​សោះ។

16 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​បង ឬ​ប្អូន​អ្នក​ឡើយ។

17 មិន​ត្រូវ​រួមរ័ក​ជា​មួយ​ម្ដាយ​ផង និង​កូន​ស្រី​ផង​ឡើយ ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​គាត់ ព្រោះ​ជា​សាច់​ឈាម​របស់​គាត់។ ធ្វើ​ដូច្នេះ ជា​អំពើ​ដ៏​ថោក​ទាប​បំផុត។