23 មិនត្រូវរួមរ័កជាមួយសត្វធាតុ ដែលជាហេតុនាំឲ្យខ្លួនត្រូវសៅហ្មងឡើយ។ រីឯស្ត្រីក៏មិនត្រូវរួមរ័កជាមួយសត្វដែរ ព្រោះជាអំពើមួយដ៏ថោកទាបបំផុត។
24 អ្នករាល់គ្នាមិនត្រូវធ្វើឲ្យខ្លួនទៅជាសៅហ្មងដោយសារអំពើណាមួយ ក្នុងបណ្ដាអំពើទាំងនេះឲ្យសោះ ដ្បិតយើងបានដេញប្រជាជាតិនានាចេញពីមុខអ្នករាល់គ្នា ព្រោះតែពួកគេបានប្រព្រឹត្តអំពើទាំងនេះដែលបណ្ដាលឲ្យខ្លួនទៅជាសៅហ្មង។
25 ស្រុកទេសបានក្លាយទៅជាសៅហ្មង ហេតុនេះហើយបានជាយើងដាក់ទោសអ្នកស្រុក ធ្វើឲ្យពួកគេខ្ចាត់ខ្ចាយចេញពីទឹកដីរបស់ខ្លួន។
26 ត្រូវប្រតិបត្តិតាមច្បាប់ និងវិន័យរបស់យើង គឺទាំងអ្នករាល់គ្នាដែលជាម្ចាស់ស្រុកទាំងជនបរទេសដែលរស់នៅជាមួយអ្នករាល់គ្នា មិនត្រូវប្រព្រឹត្តអំពើគួរស្អប់ខ្ពើមណាមួយក្នុងចំណោមអំពើទាំងនោះឡើយ។
27 ជាតិសាសន៍ដែលរស់នៅក្នុងស្រុកនេះមុនអ្នករាល់គ្នា បានប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះ ជាហេតុបណ្ដាលឲ្យស្រុកទៅជាសៅហ្មង។
28 ប្រសិនបើអ្នករាល់គ្នាមិនធ្វើឲ្យស្រុកទៅជាសៅហ្មងទេ អ្នករាល់គ្នានឹងមិនត្រូវខ្ចាត់ខ្ចាយចេញពីទឹកដី ដូចប្រជាជាតិដែលរស់នៅទីនេះមុនអ្នករាល់គ្នាឡើយ។
29 អស់អ្នកដែលប្រព្រឹត្តអំពើណាមួយ ក្នុងចំណោមអំពើគួរស្អប់ខ្ពើមទាំងនេះ នឹងត្រូវដកចេញពីចំណោមប្រជាជនរបស់ខ្លួន។