12 បពិត្រព្រះអម្ចាស់ព្រះអង្គគង់នៅតាំងពីដើមរៀងមកព្រះអង្គជាព្រះនៃទូលបង្គំ ជាព្រះដ៏វិសុទ្ធយើងខ្ញុំនឹងមិនស្លាប់ទេ! ព្រះអម្ចាស់ដែលជាថ្មដានៃទូលបង្គំអើយព្រះអង្គបានតែងតាំងខ្មាំងសត្រូវដើម្បីវិនិច្ឆ័យទោសយើងខ្ញុំព្រះអង្គពង្រឹងកម្លាំងពួកគេដើម្បីវាយប្រដៅយើងខ្ញុំ។
13 ព្រះនេត្ររបស់ព្រះអង្គបរិសុទ្ធពេកព្រះអង្គទ្រាំទតមើលអំពើអាក្រក់មិនបានទេព្រះអង្គក៏ពុំអាចទតមើលការជិះជាន់បានដែរ។ហេតុអ្វីបានជាព្រះអង្គទ្រាំទតមើលជនក្បត់ហេតុអ្វីបានជាព្រះអង្គធ្វើព្រងើយពេលឃើញមនុស្សអាក្រក់បំផ្លាញអ្នកដែលសុចរិតជាងខ្លួន?
14 ព្រះអង្គចាត់ទុកមនុស្សលោកដូចត្រីនៅក្នុងសមុទ្រឬដូចសត្វលូនវារដែលគ្មានមេកើយ។
15 ប្រជាជនទាំងអស់ត្រូវខ្មាំងចាប់ដូចត្រីជាប់សន្ទូច និងជាប់អួន។ខ្មាំងបង់សំណាញ់ចាប់ពួកគេយកទៅទាំងមានអំណរសប្បាយដ៏លើសលប់។
16 ពេលនោះ ខ្មាំងធ្វើយញ្ញបូជាសែនអួនរបស់គេនិងច្រួចទឹកអប់សែនសំណាញ់របស់គេព្រោះគេបានអាហារឆ្ងាញ់យ៉ាងបរិបូណ៌ដោយសារតែគ្រឿងឧបករណ៍ទាំងនោះ។
17 តើដល់ពេលណាទើបពួកគេឈប់ហូតដាវប្រហារជីវិតប្រជាជាតិនានាដោយឥតមេត្តាបែបនេះ?