5 «ចូរក្រឡេកមើលប្រជាជាតិនានាហើយនាំគ្នាងឿងឆ្ងល់ ស្រឡាំងកាំងទៅ!ដ្បិតហេតុការណ៍មួយកំពុងតែកើតមាននៅជំនាន់អ្នករាល់គ្នា។ប្រសិនបើគ្រាន់តែឮគេនិយាយនោះអ្នករាល់គ្នារកជឿពុំបានឡើយ។
6 មើល៍! យើងនឹងនាំជនជាតិខាល់ដេមកពួកគេជាជាតិសាសន៍សាហាវកោងកាចបំផុត!ពួកគេដើរកាត់ផែនដីទាំងមូលដណ្ដើមយកទឹកដីពីជាតិសាសន៍ឯទៀតៗ។
7 ពួកគេជាមនុស្សគួរឲ្យព្រឺខ្លាចនិងភ័យញ័រ ពួកគេបង្កើតច្បាប់និងសិទ្ធិអំណាចខ្លួនឯង។
8 សេះរបស់ពួកគេបោលលឿនជាងខ្លារខិនហើយពូកែជាងចចកដែលរកស៊ីនៅពេលព្រលប់ទៅទៀត។កងទ័ពសេះរបស់ពួកគេបោះពួយមកពីចម្ងាយដូចសត្វឥន្ទ្រីបោះពួយចុះមកចាប់រំពា។
9 ពួកគេនាំគ្នាមក ដើម្បីកម្ទេចបំផ្លាញទឹកមុខរបស់ពួកគេសាហាវណាស់ពួកគេចាប់បានឈ្លើយសឹកដែលមានចំនួនច្រើនដូចគ្រាប់ខ្សាច់។
10 ពួកគេប្រមាថមាក់ងាយស្ដេចនានាចំអកឡកឡឺយដាក់មេដឹកនាំទាំងឡាយ។ពួកគេមិនញញើតនឹងកំពែងក្រុងណាឡើយគឺពួកគេគ្រាន់តែលើកទួលឡើងហើយវាយយកបានទាំងអស់។
11 ពេលមានកម្លាំង ពួកគេបន្តដំណើរទៅមុខដូចខ្យល់ព្យុះ ដើម្បីប្រព្រឹត្តអំពើឧក្រិដ្ឋពួកគេចាត់ទុកកម្លាំងរបស់ខ្លួនជាព្រះ»។