1 ខ្ញុំនឹងឡើងទៅយាមល្បាតខ្ញុំនឹងទន្ទឹងរង់ចាំនៅលើប៉មចង់ដឹងថា តើព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំយ៉ាងណាតើព្រះអង្គឆ្លើយតបនឹងពាក្យតវ៉ារបស់ខ្ញុំយ៉ាងណាខ្លះ។
2 ព្រះអម្ចាស់មានព្រះបន្ទូលតបមកខ្ញុំដូចតទៅ៖«ចូរកត់ត្រានិមិត្តហេតុដ៏អស្ចារ្យនេះចូរចារទុកនៅលើបន្ទះថ្មដើម្បីឲ្យគេស្រួលអាន។
3 និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាងនៅគ្រាដែលបានកំណត់ទុកគឺនឹងមានព្រឹត្តិការណ៍កើតឡើងស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះឥតខុសត្រង់ណាឡើយ។ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំដ្បិតព្រឹត្តិការណ៍ពិតជាកើតមានជាក់ជាមិនខាន។
4 មនុស្សព្រហើនកោងកាចមុខជាត្រូវវិនាសរីឯមនុស្សសុចរិតនឹងរស់ដោយសារជំនឿ។
5 ទ្រព្យសម្បត្តិរមែងនាំឲ្យខកចិត្តមនុស្សអួតបំប៉ោងមិនដែលស្កប់ចិត្តទេគេបើកមាត់ចំហយ៉ាងធំដូចស្ថានមនុស្សស្លាប់គេប្រៀបដូចជាមច្ចុរាជដែលមិនចេះស្កប់ចិត្តគេវាយលុកប្រជាជាតិទាំងអស់ហើយប្រមូលជាតិសាសន៍ទាំងអស់ឲ្យមកនៅក្រោមអំណាចរបស់ខ្លួន»។
6 ប៉ុន្តែ ប្រជាជាតិទាំងនោះនាំគ្នានិយាយផ្លែផ្កាប្រមាថមាក់ងាយពួកគេ ដោយពោលថា:អ្នកមុខជាត្រូវវេទនាពុំខានព្រោះអ្នកប្រមូលទ្រព្យអ្នកដទៃយកមកធ្វើជាទ្រព្យរបស់ខ្លួន!តើអ្នកប្រព្រឹត្តដូច្នេះដល់កាលណាទៀត?អ្នកជំពាក់បំណុលគេកាន់តែធ្ងន់ទៅៗ
7 ម្ចាស់បំណុលនឹងក្រោកឡើងច្របាច់-កអ្នកព្រមទាំងអង្រួនអ្នកពួកគេក៏នឹងរឹបអូសយកទ្រព្យរបស់អ្នកដូចអ្នកបានប្រព្រឹត្តចំពោះជនដទៃដែរ។