ហាបា‌គូក 2:13-19 KHSV

13 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ធ្វើ​ឲ្យស្នាដៃ​របស់​ជាតិ​សាសន៍​នានា​រលាយ​ក្នុង​ភ្លើងហើយ​ឲ្យ​កិច្ចការ​ដែល​មហា‌ជន​ទាំង‌ឡាយប្រឹង‌ប្រែង​ធ្វើ​ត្រូវ​រលាយ​សូន្យ។

14 សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណានៅ​ផែនដី ក៏​មាន​សុទ្ធ​តែ​មនុស្ស​ស្គាល់សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។

15 អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ព្រោះ​អ្នក​បង្អក​ស្រា​ដែល​ប្រៀប​បាន​នឹងពិស‌ពុល​ឲ្យ​អ្នក​ដទៃ​ផឹក​ស្រវឹងដើម្បី​មើល​កេរ‌ខ្មាស​របស់​គេ!

16 អ្នក​មិន​ទទួល​កិត្តិយស​ទេផ្ទុយ​ទៅ​វិញ ទទួល​តែ​ភាព​អាម៉ាស់​យ៉ាង​ខ្លាំងចូរ​ផឹក​ស្រា​នេះ​ខ្លួន​ឯង ហើយ​បើក​កេរ‌ខ្មាសដែល​មិន​កាត់​ស្បែក​ឲ្យ​គេ​ឃើញ​ទៅ! ព្រះ‌អម្ចាស់​នឹង​បែរ​ទៅ​ដាក់​ទោស​អ្នកដោយ​ឫទ្ធិ‌បារមី​របស់​ព្រះ‌អង្គភាព​រុងរឿង​របស់​អ្នក នឹង​ក្លាយ​ទៅ​ជាភាព​អាម៉ាស់​វិញ!

17 អ្នក​មុខ​ជា​រង​គ្រោះ ព្រោះ​តែ​អំពើ​ឃោរ‌ឃៅដែល​អ្នក​បាន​ប្រព្រឹត្ត​នៅ​ស្រុក​លីបង់។អ្នក​បាន​សម្លាប់​រង្គាល​ហ្វូង​សត្វដូច្នេះ ហ្វូង​សត្វ​ធ្វើ​ឲ្យ​ភ័យ​ខ្លាច!អ្នក​បាន​បង្ហូរ​ឈាម​មនុស្សហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុកនិង​ក្រុង​នានា។

18 តើ​ជាង​ឆ្លាក់​រូប​បដិមា​បាន​ប្រយោជន៍​អ្វី?គេ​ប្រើ​រូប​ដែល​ធ្វើ​ពី​លង្ហិនដើម្បី​ប្រៀន‌ប្រដៅ​បោក​ប្រាស់។ហេតុ​អ្វី​បាន​ជា​ជាង​ចម្លាក់​ផ្ញើ​ជីវិត​លើព្រះ​ក្លែង‌ក្លាយ មិន​ចេះ​និយាយ​ស្ដីជា​រូប​ដែល​គេ​សូន​ដោយ​ដៃ​ខ្លួន​ឯង​ដូច្នេះ?

19 អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ព្រោះ​អ្នក​ពោល​ទៅ​កាន់​រូប​ឈើ​ថា“សូម​ក្រោក​ឡើង” ហើយ​ពោល​ទៅ​កាន់​ថ្មដែល​មិន​ចេះ​និយាយ​ថា “សូម​តើន​ឡើង!”។តើ​ថ្ម​នោះ​បង្រៀន​កើត​ឬ?រូប​ទាំង​នោះ​ស្រោប​មាស និង​ប្រាក់​មែនតែ​សុទ្ធ‌សឹង​ជា​រូប​ដែល​គ្មាន​វិញ្ញាណ។