16 អ្នកមិនទទួលកិត្តិយសទេផ្ទុយទៅវិញ ទទួលតែភាពអាម៉ាស់យ៉ាងខ្លាំងចូរផឹកស្រានេះខ្លួនឯង ហើយបើកកេរខ្មាសដែលមិនកាត់ស្បែកឲ្យគេឃើញទៅ! ព្រះអម្ចាស់នឹងបែរទៅដាក់ទោសអ្នកដោយឫទ្ធិបារមីរបស់ព្រះអង្គភាពរុងរឿងរបស់អ្នក នឹងក្លាយទៅជាភាពអាម៉ាស់វិញ!
17 អ្នកមុខជារងគ្រោះ ព្រោះតែអំពើឃោរឃៅដែលអ្នកបានប្រព្រឹត្តនៅស្រុកលីបង់។អ្នកបានសម្លាប់រង្គាលហ្វូងសត្វដូច្នេះ ហ្វូងសត្វធ្វើឲ្យភ័យខ្លាច!អ្នកបានបង្ហូរឈាមមនុស្សហើយប្រព្រឹត្តអំពើព្រៃផ្សៃចំពោះប្រជាជនទាំងអស់ដែលរស់នៅស្រុកនិងក្រុងនានា។
18 តើជាងឆ្លាក់រូបបដិមាបានប្រយោជន៍អ្វី?គេប្រើរូបដែលធ្វើពីលង្ហិនដើម្បីប្រៀនប្រដៅបោកប្រាស់។ហេតុអ្វីបានជាជាងចម្លាក់ផ្ញើជីវិតលើព្រះក្លែងក្លាយ មិនចេះនិយាយស្ដីជារូបដែលគេសូនដោយដៃខ្លួនឯងដូច្នេះ?
19 អ្នកមុខជាត្រូវវេទនាពុំខាន!ព្រោះអ្នកពោលទៅកាន់រូបឈើថា“សូមក្រោកឡើង” ហើយពោលទៅកាន់ថ្មដែលមិនចេះនិយាយថា “សូមតើនឡើង!”។តើថ្មនោះបង្រៀនកើតឬ?រូបទាំងនោះស្រោបមាស និងប្រាក់មែនតែសុទ្ធសឹងជារូបដែលគ្មានវិញ្ញាណ។
20 ផ្ទុយទៅវិញ ព្រះអម្ចាស់គង់នៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គចូរឲ្យផែនដីទាំងមូលស្ងៀមស្ងាត់នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ!