ហាបា‌គូក 2:5-11 KHSV

5 ទ្រព្យ​សម្បត្តិ​រមែង​នាំ​ឲ្យ​ខក​ចិត្តមនុស្ស​អួត​បំប៉ោង​មិន​ដែល​ស្កប់​ចិត្ត​ទេគេ​បើក​មាត់​ចំហ​យ៉ាង​ធំ​ដូច​ស្ថាន​មនុស្ស​ស្លាប់គេ​ប្រៀប​ដូច​ជា​មច្ចុរាជ​ដែល​មិន​ចេះ​ស្កប់​ចិត្តគេ​វាយ​លុក​ប្រជា‌ជាតិ​ទាំង​អស់ហើយ​ប្រមូល​ជាតិ​សាសន៍​ទាំង​អស់ឲ្យ​មក​នៅ​ក្រោម​អំណាច​របស់​ខ្លួន»។

6 ប៉ុន្តែ ប្រជា‌ជាតិ​ទាំង​នោះ​នាំ​គ្នា​និយាយ​ផ្លែ​ផ្កាប្រមាថ​មាក់‌ងាយ​ពួក​គេ ដោយ​ពោល​ថា:អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខានព្រោះ​អ្នក​ប្រមូល​ទ្រព្យ​អ្នក​ដទៃយក​មក​ធ្វើ​ជា​ទ្រព្យ​របស់​ខ្លួន!តើ​អ្នក​ប្រព្រឹត្ត​ដូច្នេះ​ដល់​កាល​ណា​ទៀត?អ្នក​ជំពាក់​បំណុល​គេ​កាន់​តែ​ធ្ងន់​ទៅៗ

7 ម្ចាស់​បំណុល​នឹង​ក្រោក​ឡើង​ច្របាច់​-ក​អ្នកព្រម​ទាំង​អង្រួន​អ្នកពួក​គេ​ក៏​នឹង​រឹប​អូស​យក​ទ្រព្យ​របស់​អ្នកដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ជន​ដទៃ​ដែរ។

8 អ្នក​បាន​ប្លន់​រឹប​អូស​យក​ទ្រព្យ​សម្បត្តិពី​ប្រជា‌ជាតិ​ជា​ច្រើន​យ៉ាង​ណាជាតិ​សាសន៍​ឯ​ទៀតៗ​ក៏​នឹង​ប្លន់​រឹប​អូសយក​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​យ៉ាង​នោះ​ដែរព្រោះ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្សហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុកនិង​ក្រុង​នានា។

9 អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ព្រោះ​អ្នក​រក​ទ្រព្យ​បាន​ដោយ​ទុច្ចរិតដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួនក្លាយ​ទៅ​ជា​អ្នក​មានហើយ​សង់​ផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្ពស់ដោយ​ចង់​គេច​ផុត​ពី​មហន្ត‌រាយ។

10 គម្រោង‌ការ​របស់​អ្នក​នឹង​នាំ​ឲ្យ​ក្រុម​គ្រួសាររបស់​អ្នក​ត្រូវ​អាម៉ាស់។ដោយ​អ្នក​កម្ទេច​ជាតិ​សាសន៍​ជា​ច្រើន​ដូច្នេះអ្នក​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ត្រូវ​វិនាស។

11 សូម្បី​តែ​ថ្ម​កំពែង​ក្រុង​ក៏​ចោទ​ប្រកាន់​អ្នក​ដែរហើយ​ឈើ​ធ្នឹម​ស្រែក​បន្ទរ យល់​ស្រប។