ហាបា‌គូក 2:8-14 KHSV

8 អ្នក​បាន​ប្លន់​រឹប​អូស​យក​ទ្រព្យ​សម្បត្តិពី​ប្រជា‌ជាតិ​ជា​ច្រើន​យ៉ាង​ណាជាតិ​សាសន៍​ឯ​ទៀតៗ​ក៏​នឹង​ប្លន់​រឹប​អូសយក​ទ្រព្យ‌សម្បត្តិ​ពី​អ្នក​យ៉ាង​នោះ​ដែរព្រោះ​អ្នក​បាន​បង្ហូរ​ឈាម​មនុស្សហើយ​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ​ចំពោះប្រជា‌ជន​ទាំង​អស់​ដែល​រស់​នៅ​ស្រុកនិង​ក្រុង​នានា។

9 អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ព្រោះ​អ្នក​រក​ទ្រព្យ​បាន​ដោយ​ទុច្ចរិតដើម្បី​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​ខ្លួនក្លាយ​ទៅ​ជា​អ្នក​មានហើយ​សង់​ផ្ទះ​របស់​ខ្លួន​យ៉ាង​ខ្ពស់ដោយ​ចង់​គេច​ផុត​ពី​មហន្ត‌រាយ។

10 គម្រោង‌ការ​របស់​អ្នក​នឹង​នាំ​ឲ្យ​ក្រុម​គ្រួសាររបស់​អ្នក​ត្រូវ​អាម៉ាស់។ដោយ​អ្នក​កម្ទេច​ជាតិ​សាសន៍​ជា​ច្រើន​ដូច្នេះអ្នក​នឹង​ធ្វើ​ឲ្យ​ជីវិត​របស់​ខ្លួន​ត្រូវ​វិនាស។

11 សូម្បី​តែ​ថ្ម​កំពែង​ក្រុង​ក៏​ចោទ​ប្រកាន់​អ្នក​ដែរហើយ​ឈើ​ធ្នឹម​ស្រែក​បន្ទរ យល់​ស្រប។

12 អ្នក​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន!ព្រោះ​អ្នក​បាន​សង់​ទី​ក្រុងដោយ​បង្ហូរ​ឈាម និង​ប្រព្រឹត្ត​បទ‌ឧក្រិដ្ឋ។

13 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​ធ្វើ​ឲ្យស្នាដៃ​របស់​ជាតិ​សាសន៍​នានា​រលាយ​ក្នុង​ភ្លើងហើយ​ឲ្យ​កិច្ចការ​ដែល​មហា‌ជន​ទាំង‌ឡាយប្រឹង‌ប្រែង​ធ្វើ​ត្រូវ​រលាយ​សូន្យ។

14 សមុទ្រ​ពោរ‌ពេញ​ដោយ​ទឹក​យ៉ាង​ណានៅ​ផែនដី ក៏​មាន​សុទ្ធ​តែ​មនុស្ស​ស្គាល់សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​យ៉ាង​នោះ​ដែរ។