ហាបា‌គូក 3:1-5 KHSV

1 ពាក្យ​អធិស្ឋាន​របស់​លោក​ហាបា‌គូក ស្មូត្រ​ជា​ទំនុក​សោក​សង្រេង:

2 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​បាន​ឮ​សេចក្ដីដែល​គេ​ថ្លែង​អំពី​ព្រះ‌អង្គ ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​កោត​ស្ញប់‌ស្ញែងស្នា​ព្រះ‌ហស្ដ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ។សូម​សម្តែង​ឲ្យ​មនុស្ស​លោក​ស្គាល់ស្នា​ព្រះ‌ហស្ដ​ទាំង​នេះ ត​ទៅ​មុខ​ទៀត!ប៉ុន្តែ ពេល​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធសូម​នឹក​ដល់​ព្រះ‌ហឫទ័យ​អាណិត​មេត្តារបស់​ព្រះ‌អង្គ​ផង។

3 ព្រះ‌ជាម្ចាស់​យាង​មក​ពី​ស្រុក​ថេម៉ានព្រះ​ដ៏‌វិសុទ្ធ​យាង​មក​ពី​ភ្នំ​ប៉ារ៉ាន។ - សម្រាកភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ‌អង្គ​ចែង​ចាំងពាស​ពេញ​ផ្ទៃ​មេឃហើយ​ផែនដី​ទាំង​មូល​សរសើរ​តម្កើង​ព្រះ‌អង្គ។

4 ព្រះ‌អង្គ​ប្រកប​ដោយ​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់មាន​កាំ​រស្មី​ចាំង​ចេញ​ពី​ព្រះ‌ហស្ដដែល​បង្កប់​ទុក​នូវ​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ។

5 ព្រះ‌អង្គ​ចាត់​ជំងឺ​អាសន្ន‌រោគឲ្យ​ទៅ​ពី​មុខ​ព្រះ‌អង្គ។ព្រះ‌អង្គ​យាង​ទៅ​ទី​ណាជំងឺ​រាត‌ត្បាត​ទៅ​តាម​ពី​ក្រោយ។