ហាបា‌គូក 3:10-16 KHSV

10 ភ្នំ​ឃើញ​ព្រះ‌អង្គ នាំ​គ្នា​ភ័យ​ញាប់‌ញ័រភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរមហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេងធ្វើ​ឲ្យ​មាន​រលក​ធំៗ។

11 ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាចនៃ​លំពែង​របស់​ព្រះ‌អង្គព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។

12 ព្រះ‌អង្គ​យាង​កាត់​ផែនដី ទាំង​ព្រះ‌ពិរោធព្រះ‌អង្គ​ជាន់​កម្ទេច​ប្រជា‌ជាតិ​នានា​ទាំង​ខ្ញាល់។

13 ព្រះ‌អង្គ​យាង​ចេញ​មកដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គនិង​សង្គ្រោះ​ស្ដេច​ដែល​ព្រះ‌អង្គ​ចាក់​ប្រេង​អភិសេក។ព្រះ‌អង្គ​ប្រហារ​មេ​គ្រួសារ​របស់​មនុស្ស​អាក្រក់ព្រះ‌អង្គ​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យទាំង​អស់​គ្នា។ - សម្រាក

14 ព្រះ‌អង្គ​ប្រើ​ព្រួញ​របស់​ពួក​គេទម្លុះ​ក្បាល​មេ​ដឹក​នាំ​របស់​ពួក​គេនៅ​ពេល​អ្នក​ទាំង​នោះ​លើក​គ្នា ដូច​ខ្យល់​ព្យុះមក​កម្ទេច​ខ្ញុំ ទាំង​ស្រែក​ហ៊ោ​យ៉ាង​សប្បាយពួក​គេ​ពួន​ស្ទាក់​ប្រហារ​ជន​ទុគ៌ត។

15 ព្រះ‌អង្គ​ត្រួស‌ត្រាយ​ផ្លូវ​ឲ្យ​សេះ​របស់​ព្រះ‌អង្គនៅ​ក្នុង​ទឹក​សមុទ្រដែល​កំពុង​តែ​កញ្ជ្រោល​យ៉ាង​ខ្លាំង។

16 ខ្ញុំ​បាន​ឮ​សូរ​សន្ធឹក​នេះខ្ញុំ​ក៏​ភ័យ​រន្ធត់ ហើយ​ញ័រ​បបូរ​មាត់ឆ្អឹង​របស់​ខ្ញុំ​កាន់​តែ​ពុក​ទៅៗ។ខ្ញុំ​ទន់​ដៃ​ទន់​ជើង នៅ​ស្ងៀម​ឥត​កំរើកទន្ទឹង​រង់‌ចាំ​ថ្ងៃ​អាសន្នគឺ​នៅ​ពេល​ដែល​ពួក​ឈ្លាន‌ពានលើក​គ្នា​មក​ប្រហារ​ប្រជា‌ជន​របស់​យើង។