ហាបា‌គូក 3:7-13 KHSV

7 ខ្ញុំ​ឃើញ​ជំរំ​របស់​ជន‌ជាតិ​គូសាន រលាយ​សូន្យជម្រក​របស់​ស្រុក​ម៉ាឌាន​ត្រូវ​ញ័រ​កក្រើក។

8 តើ​ព្រះ‌អម្ចាស់​ខ្ញាល់​នឹង​ទន្លេ​ទាំង‌ឡាយ​ឬ?តើ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង‌ក្លាទាស់​នឹង​ទន្លេ ព្រម​ទាំង​សមុទ្រ​ឬ?ព្រះ‌អង្គ​យាង​នៅ​លើ​ពពក ដូច​គេ​ជិះ​សេះនិង​រទេះ​ចំបាំង ទៅ​វាយ​យក​ជ័យ‌ជំនះ។

9 ព្រះ‌អង្គ​យឹត​ធ្នូ​របស់​ព្រះ‌អង្គព្រះ‌បន្ទូល​ដ៏​ម៉ឺង‌ម៉ាត់ជា​ព្រួញ​របស់​ព្រះ‌អង្គ។ - សម្រាកព្រះ‌អង្គ​ធ្វើ​ឲ្យ​ដី​ប្រេះ​ចេញ​ពី​គ្នានិង​ឲ្យ​ទឹក​ទន្លេ​ផុស​ចេញ​មក។

10 ភ្នំ​ឃើញ​ព្រះ‌អង្គ នាំ​គ្នា​ភ័យ​ញាប់‌ញ័រភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរមហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេងធ្វើ​ឲ្យ​មាន​រលក​ធំៗ។

11 ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាចនៃ​លំពែង​របស់​ព្រះ‌អង្គព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។

12 ព្រះ‌អង្គ​យាង​កាត់​ផែនដី ទាំង​ព្រះ‌ពិរោធព្រះ‌អង្គ​ជាន់​កម្ទេច​ប្រជា‌ជាតិ​នានា​ទាំង​ខ្ញាល់។

13 ព្រះ‌អង្គ​យាង​ចេញ​មកដើម្បី​សង្គ្រោះ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គនិង​សង្គ្រោះ​ស្ដេច​ដែល​ព្រះ‌អង្គ​ចាក់​ប្រេង​អភិសេក។ព្រះ‌អង្គ​ប្រហារ​មេ​គ្រួសារ​របស់​មនុស្ស​អាក្រក់ព្រះ‌អង្គ​កម្ទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យទាំង​អស់​គ្នា។ - សម្រាក