ភីលីព 3:1-4 KHSV

1 មួយ​វិញ​ទៀត បង‌ប្អូន​អើយ ចូរ​មាន​អំណរ​សប្បាយ ដោយ​បាន​រួម​ជា​មួយ​ព្រះ‌អម្ចាស់។ ខ្ញុំ​មិន​ធុញ‌ទ្រាន់​នឹង​សរសេរ​សេចក្ដី​ដដែលៗ​នេះ​មក​បង‌ប្អូន​ឡើយ ខ្ញុំ​សរសេរ​ដូច្នេះ ដើម្បី​ពង្រឹង​ជំនឿ​របស់​បង‌ប្អូន។

2 ចូរ​ប្រយ័ត្ន​នឹង​ពួក​ឆ្កែ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​ដែល​ធ្វើ​ការ​មិន​ត្រឹម​ត្រូវ ចូរ​ប្រយ័ត្ន​នឹង​ពួក​អ្នក​កាត់​ស្បែក​ក្លែង‌ក្លាយ

3 ដ្បិត​យើង​ឯ‌ណេះ​វិញ​ទេ ដែល​ជា​អ្នក​កាត់​ស្បែក​ពិត​ប្រាកដ គឺ​យើង​រាល់​គ្នា​ដែល​ជា​អ្នក​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ តាម​ព្រះ‌វិញ្ញាណ យើង​អួត‌អាង​លើ​ព្រះ‌គ្រិស្ដ*​យេស៊ូ យើង​មិន​ពឹង​ផ្អែក​លើ​លោកីយ៍​ទេ។

4 ខ្ញុំ​ក៏​មាន​ហេតុ​នឹង​ពឹង​ផ្អែក​លើ​លោកីយ៍​បាន​ដែរ។ ប្រសិន​បើ​អ្នក​ឯ​ទៀតៗ​ស្មាន​ថា ខ្លួន​អាច​ពឹង​ផ្អែក​លើ​លោកីយ៍ ខ្ញុំ​រឹត‌តែ​មាន​ហេតុ​ពឹង​ផ្អែក​លើ​លោកីយ៍​ច្រើន​ជាង​អ្នក​នោះ​ទៅ​ទៀត