ម៉ាកុស 8:16-22 KHSV

16 ពួក​សិស្ស*​ជជែក​គ្នា​ថា៖ «លោក​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​យើង​គ្មាន​នំប៉័ង​ទេ​ដឹង!»។

17 ព្រះ‌យេស៊ូ​ជ្រាប​គំនិត​ពួក​គេ ក៏​មាន​ព្រះ‌បន្ទូល​ថា៖ «ម្ដេច​ក៏​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំប៉័ង​ដូច្នេះ? តើ​អ្នក​រាល់​គ្នា​ពុំ​ទាន់​ស្ដាប់​បាន ពុំ​ទាន់​យល់​សេចក្ដី​ទេ​ឬ? ឬ​មួយ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស?

18 អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញ មាន​ត្រចៀក​តែ​ស្ដាប់​មិន​ឮ​ឬ!។ តើ​អ្នក​រាល់​គ្នា​ចាំ​ឬ​ទេ?

19 កាល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ​ដុំ ចែក​ឲ្យ​មនុស្ស​ប្រាំ​ពាន់​នាក់ តើ​អ្នក​រាល់​គ្នា​ប្រមូល​នំប៉័ង​ដែល​សល់​បាន​ប៉ុន្មាន​ល្អី?»។ គេ​ទូល​ព្រះ‌អង្គ​ថា៖ «ដប់‌ពីរ​ល្អី»។

20 «ចុះ​កាល​ខ្ញុំ​កាច់​នំប៉័ង​ប្រាំ‌ពីរ​ដុំ ចែក​ឲ្យ​មនុស្ស​បួន​ពាន់​នាក់ តើ​អ្នក​រាល់​គ្នា​ប្រមូល​បាន​ប៉ុន្មាន​ជាល?»។ គេ​ទូល​ថា៖ «ប្រាំ‌ពីរ​ជាល»។

21 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ពុំ​ទាន់​យល់​ទៀត​ឬ!»។

22 ព្រះ‌យេស៊ូ និង​ពួក​សិស្ស*​ធ្វើ​ដំណើរ​មក​ដល់​ភូមិ​បេត‌សៃ‌ដា។ នៅ​ពេល​នោះ មាន​គេ​នាំ​មនុស្ស​ខ្វាក់​ម្នាក់​មក​គាល់​ព្រះ‌អង្គ ហើយ​ទូល‌អង្វរ​សូម​ឲ្យ​ព្រះ‌អង្គ​ពាល់​គាត់។