ម៉ាកុស 8:24-30 KHSV

24 បុរស​នោះ​បើក​ភ្នែក​ឡើង​ទូល​ថា៖ «ខ្ញុំ​ឃើញ​មនុស្ស​ដើរ​ស្ទុងៗ មើល​ទៅ​ដូច​ជា​ដើម​ឈើ»។

25 ព្រះ‌យេស៊ូ​ក៏​ដាក់​ព្រះ‌ហស្ដ​លើ​ភ្នែក​គាត់​ម្ដង​ទៀត។ បុរស​នោះ​មើល​ឃើញ​ច្បាស់​ទាំង​អស់ ភ្នែក​គាត់​បាន​ជា។

26 ព្រះ‌យេស៊ូ​ប្រាប់​គាត់​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «កុំ​ចូល​ទៅ​ក្នុង​ភូមិ​ឲ្យ​សោះ»។

27 ព្រះ‌យេស៊ូ​ចេញ​ទៅ​តាម​ភូមិ​នានា ដែល​នៅ​ជិត​ក្រុង​សេសារា-‌ភីលីព​ជា​មួយ​ពួក​សិស្ស*។ នៅ​តាម​ផ្លូវ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «តើ​មនុស្ស​ទាំង‌ឡាយ​ថា​ខ្ញុំ​ជា​នរណា?»។

28 ពួក​សិស្ស​ទូល​ឆ្លើយ​ថា៖ «អ្នក​ខ្លះ​ថា​លោក​ជា​លោក​យ៉ូហាន‌បាទីស្ដ អ្នក​ខ្លះ​ថា​លោក​ជា​ព្យាការី*​អេលីយ៉ា ហើយ​អ្នក​ខ្លះ​ទៀត​ថា​លោក​ជា​ព្យាការី​មួយ​រូប»។

29 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «ចុះ​អ្នក​រាល់​គ្នា​វិញ តើ​អ្នក​រាល់​គ្នា​ថា​ខ្ញុំ​ជា​នរណា​ដែរ?»។ លោក​ពេត្រុស​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ជា​ព្រះ‌គ្រិស្ដ»។

30 ព្រះ‌យេស៊ូ​ហាម‌ប្រាម​សិស្ស*​មិន​ឲ្យ​និយាយ​ប្រាប់​គេ​អំពី​ព្រះ‌អង្គ​ឡើយ។