16 ដូច្នេះ សូមបងប្អូនលន់តួបាបដល់គ្នាទៅវិញទៅមក ព្រមទាំងអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យបានជាសះស្បើយ។ ពាក្យទូលអង្វររបស់មនុស្សសុចរិត*មានប្រសិទ្ធភាពខ្លាំងណាស់។
17 ព្យាការីអេលីយ៉ាជាមនុស្សដូចយើងដែរ លោកបានអធិស្ឋានអស់ពីចិត្ត សុំកុំឲ្យមានភ្លៀងធ្លាក់ នោះក៏គ្មានភ្លៀងធ្លាក់លើផែនដី អស់រយៈពេលបីឆ្នាំប្រាំមួយខែ។
18 បន្ទាប់មក លោកអធិស្ឋានសាជាថ្មី មេឃក៏បង្អុរភ្លៀងមក ហើយដីក៏បង្កើតភោគផលដែរ។
19 បងប្អូនអើយ ក្នុងចំណោមបងប្អូន ប្រសិនបើមាននរណាម្នាក់បានវង្វេងចេញឆ្ងាយពីសេចក្ដីពិត ហើយបើមានម្នាក់ទៀតនាំគាត់ឲ្យវិលត្រឡប់មកវិញ
20 តោងដឹងថា អ្នកដែលនាំមនុស្សបាបឲ្យងាកចេញពីមាគ៌ាដែលគេវង្វេងនោះ បានសង្គ្រោះជីវិតគេឲ្យរួចពីស្លាប់ ព្រមទាំងគ្របបាំងអំពើបាបដ៏ច្រើនលើសលប់ផង។