អេភេសូ 3:1-5 KHSV

1 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ ប៉ូល ដែល​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​ព្រះ‌គ្រិស្ដ‌យេស៊ូ ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន​សាសន៍​ដទៃ…។

2 បង‌ប្អូន​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​មុខ‌ងារ​ដែល​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បង‌ប្អូន​នោះ​ហើយ​មើល​ទៅ។

3 ព្រះ‌អង្គ​បាន​បង្ហាញ​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ឲ្យ​ខ្ញុំ​ស្គាល់ ដូច​ខ្ញុំ​ទើប​នឹង​សរសេរ​យ៉ាង​ខ្លី​ខាង​លើ​នេះ​ស្រាប់។

4 ពេល​បង‌ប្អូន​អាន​សេចក្ដី​នោះ បង‌ប្អូន​មុខ​ជា​ដឹង​ថា ខ្ញុំ​បាន​យល់​ច្បាស់​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ព្រះ‌គ្រិស្ដ។

5 នៅ​ជំនាន់​ដើម មនុស្ស‌ម្នា​ពុំ​បាន​ស្គាល់​គម្រោង‌ការ​នេះ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្ហាញ​ឲ្យ​ក្រុម​សាវ័ក* និង​ព្យាការី*​ដ៏‌វិសុទ្ធ*​របស់​ព្រះ‌អង្គ នា​បច្ចុប្បន្ន​កាល​ស្គាល់ តាម​រយៈ​ព្រះ‌វិញ្ញាណ​នោះ​ឡើយ