8 ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុត ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ*ក្ដី ក៏ព្រះជាម្ចាស់បានផ្ដល់ព្រះគុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះជន្មដ៏បរិបូណ៌បំផុតរបស់ព្រះគ្រិស្ដ ដែលមនុស្សលោកគិតមិនដល់នោះដែរ។
9 ព្រះជាម្ចាស់ក៏ប្រណីសន្ដោសឲ្យខ្ញុំបំភ្លឺមនុស្សទាំងអស់ ស្គាល់របៀបព្រះអង្គចាត់ចែងគម្រោងការដែលលាក់ទុក តាំងពីអស់កល្បជានិច្ចរៀងមក ក្នុងព្រះជាម្ចាស់ផ្ទាល់ ដែលបានបង្កើតអ្វីៗសព្វសារពើ។
10 នៅពេលនេះ ដោយសារក្រុមជំនុំ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅស្ថានលើ បានស្គាល់ព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់
11 តាមផែនការដែលព្រះអង្គបានគ្រោងទុក តាំងពីអស់កល្បជានិច្ចរៀងមក ហើយទ្រង់បានសម្រេចដោយសារព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់នៃយើង។
12 ដោយរួមក្នុងអង្គព្រះគ្រិស្ដ និងដោយមានជំនឿលើព្រះអង្គ យើងមានចិត្តអង់អាច និងមានផ្លូវចូលទៅរកព្រះជាម្ចាស់ ទាំងទុកចិត្ត។
13 ហេតុនេះ សូមបងប្អូនកុំធ្លាក់ទឹកចិត្ត ដោយខ្ញុំរងទុក្ខវេទនា ដើម្បីជាប្រយោជន៍ដល់បងប្អូននោះឡើយ ទុក្ខវេទនាទាំងនេះជាសិរីរុងរឿងរបស់បងប្អូនវិញទេ។
14 ហេតុនេះហើយបានជាខ្ញុំក្រាបថ្វាយបង្គំព្រះបិតា