១ ធីម៉ូថេ 2:3-9 KHSV

3 នេះ​ហើយ​ជា​ការ​ល្អ និង​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង

4 ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ទទួល​ការ​សង្គ្រោះ និង​បាន​ស្គាល់​សេចក្ដី​ពិត​យ៉ាង​ច្បាស់

5 ដ្បិត​មាន​ព្រះ‌ជាម្ចាស់​តែ​មួយមាន​ស្ពាន‌មេត្រី​តែ​មួយ​រវាង​ព្រះ‌ជាម្ចាស់និង​មនុស្ស​លោកគឺ​ព្រះ‌គ្រិស្ដ‌យេស៊ូ​ដែល​ជា​មនុស្ស។

6 ព្រះ‌អង្គ​បាន​បូជា​ព្រះ‌ជន្មដើម្បី​លោះ​មនុស្ស​ទាំង​អស់។នេះ​ជា​សក្ខីភាព​មួយ ដែល​ព្រះ‌អង្គ​បាន​បង្ហាញ​នៅ​ពេល​កំណត់។

7 ព្រះ‌អង្គ​បាន​តែង‌តាំង​ខ្ញុំ​ឲ្យ​ប្រកាស​សក្ខីភាព​នេះ ឲ្យ​ខ្ញុំ​ធ្វើ​ជា​សាវ័ក* និង​ធ្វើ​ជា​គ្រូ​អប់រំ​សាសន៍​ដទៃ​អំពី​ជំនឿ និង​អំពី​សេចក្ដី​ពិត។ ខ្ញុំ​និយាយ​ពិត ឥត​កុហក​ទេ។

8 ហេតុ​នេះ​ហើយ​បាន​ជា​នៅ​គ្រប់​ទី​កន្លែង ខ្ញុំ​ចង់​ឲ្យ​បុរសៗ​អធិស្ឋាន* ទាំង​លើក​ដៃ​ឡើង​លើ ដោយ​ចិត្ត​បរិសុទ្ធ ឥត​មាន​កំហឹង ឬ​ប្រកែក​គ្នា​ឡើយ។

9 ខ្ញុំ​ក៏​ចង់​ឲ្យ​ស្ត្រីៗ​ស្លៀក​ពាក់​បែប​សមរម្យ រាបសា​មិន​សង្ហា។ នាង​មិន​ត្រូវ​តែង​ខ្លួន ដោយ​ក្រង​សក់​ឲ្យ​ឆើត‌ឆាយ​ហួស ឬ​ដោយ​ពាក់​មាស​ពេជ្រ និង​គ្រឿង​អលង្ការ​ថ្លៃៗ​ឡើយ