១ ធីម៉ូថេ 4:5-11 KHSV

5 ដ្បិត​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់ និង​ពាក្យ​អរ​ព្រះ‌គុណ បាន​ធ្វើ​ឲ្យ​អាហារ​ទាំង​អស់​ទៅ​ជា​វិសុទ្ធ​ហើយ។

6 បើ​អ្នក​យក​សេចក្ដី​ទាំង​នេះ​ទៅ​ពន្យល់​បង‌ប្អូន នោះ​អ្នក​ពិត​ជា​បម្រើ​ព្រះ‌គ្រិស្ដ‌យេស៊ូ​យ៉ាង​ល្អ​ប្រសើរ ស្រប​តាម​ការ​អប់រំ​អំពី​ជំនឿ និង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ដែល​អ្នក​បាន​ខិត‌ខំ​រៀន​យ៉ាង​ដិត​ដល់​នោះ​មែន។

7 កុំ​រវី‌រវល់​នឹង​រឿង​ព្រេង​ដ៏​ឥត​ខ្លឹម‌សារ​របស់​យាយ​ចាស់ៗ​ឡើយ តែ​ត្រូវ​ហាត់​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ។

8 ការ​ហាត់​ប្រាណ​មាន​ប្រយោជន៍​តែ​បន្ដិច‌បន្តួច​ប៉ុណ្ណោះ រីឯ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​វិញ មាន​ប្រយោជន៍​គ្រប់​ចំពូក​ទាំង​អស់ ហើយ​ផ្ដល់​ជីវិត​នា​បច្ចុប្បន្ន​កាល និង​ជីវិត​ទៅ​អនាគត​កាល តាម​ព្រះ‌បន្ទូល​សន្យា។

9 ពាក្យ​ដូច​ត​ទៅ​នេះ​គួរ​ឲ្យ​ជឿ សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា:

10 យើង​ធ្វើ​ការ​នឿយ‌ហត់ យើង​ខំ​ប្រឹង​តយុទ្ធ មក​ពី​យើង​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​រស់ ព្រះ‌អង្គ​ជា​ព្រះ‌សង្គ្រោះ​របស់​មនុស្ស​លោក​ទាំង​អស់ ជា​ពិសេស​របស់​អ្នក​ជឿ។

11 អ្នក​ត្រូវ​ដាស់‌តឿន និង​បង្រៀន​សេចក្ដី​ទាំង​នេះ។