19 បើមានគេចោទប្រកាន់ព្រឹទ្ធាចារ្យណាម្នាក់ កុំទទួលពាក្យចោទរបស់គេឲ្យសោះ លើកលែងតែមានសាក្សីពីរ ឬបីនាក់។
20 បើមានបងប្អូនណាប្រព្រឹត្តអំពើបាប ចូរបន្ទោសអ្នកទាំងនោះនៅមុខគេឯងទាំងអស់គ្នា ដើម្បីឲ្យបងប្អូនឯទៀតៗខ្លាចដែរ។
21 ខ្ញុំសុំអង្វរអ្នក នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ នៅចំពោះព្រះភ័ក្ត្រព្រះគ្រិស្ដយេស៊ូ និងនៅចំពោះមុខទេវតា* ដែលព្រះអង្គបានជ្រើសរើសថា ចូរធ្វើតាមពាក្យដែលខ្ញុំផ្ដែផ្ដាំទាំងនេះ ដោយឥតកាន់ជើង ឬរើសមុខបងប្អូនណាឡើយ។
22 កុំប្រញាប់ដាក់ដៃតែងតាំងអ្នកណាម្នាក់ពេក ដើម្បីកុំឲ្យចូលរួមក្នុងអំពើបាបរបស់អ្នកដទៃ។ ចូររក្សាខ្លួនឲ្យបានបរិសុទ្ធ*។
23 កុំពិសាតែទឹកទៀតឡើយ ចូរពិសាស្រាខ្លះៗផងទៅ ដើម្បីឲ្យស្រួលរំលាយអាហារ ព្រោះអ្នកមានជំងឺជាញឹកញាប់។
24 អំពើបាបរបស់អ្នកខ្លះបានលេចមកឲ្យគេឃើញច្បាស់ មុនពេលវិនិច្ឆ័យទោស តែអំពើបាបរបស់អ្នកខ្លះទៀតនឹងលេចមកនៅពេលក្រោយ។
25 រីឯអំពើល្អក៏នឹងលេចមកឲ្យគេឃើញយ៉ាងច្បាស់ដូច្នោះដែរ ហើយសូម្បីតែអំពើល្អដែលមិនទាន់លេចមក ក៏ពុំអាចនៅលាក់កំបាំងបានឡើយ។