១ ធីម៉ូថេ 5:22-25 KHSV

22 កុំ​ប្រញាប់​ដាក់​ដៃ​តែង‌តាំង​អ្នក​ណា​ម្នាក់​ពេក ដើម្បី​កុំ​ឲ្យ​ចូល​រួម​ក្នុង​អំពើ​បាប​របស់​អ្នក​ដទៃ។ ចូរ​រក្សា​ខ្លួន​ឲ្យ​បាន​បរិសុទ្ធ*។

23 កុំ​ពិសា​តែ​ទឹក​ទៀត​ឡើយ ចូរ​ពិសា​ស្រា​ខ្លះៗ​ផង​ទៅ ដើម្បី​ឲ្យ​ស្រួល​រំលាយ​អាហារ ព្រោះ​អ្នក​មាន​ជំងឺ​ជា​ញឹក​ញាប់។

24 អំពើ​បាប​របស់​អ្នក​ខ្លះ​បាន​លេច​មក​ឲ្យ​គេ​ឃើញ​ច្បាស់ មុន​ពេល​វិនិច្ឆ័យ​ទោស តែ​អំពើ​បាប​របស់​អ្នក​ខ្លះ​ទៀត​នឹង​លេច​មក​នៅ​ពេល​ក្រោយ។

25 រីឯ​អំពើ​ល្អ​ក៏​នឹង​លេច​មក​ឲ្យ​គេ​ឃើញ​យ៉ាង​ច្បាស់​ដូច្នោះ​ដែរ ហើយ​សូម្បី​តែ​អំពើ​ល្អ​ដែល​មិន​ទាន់​លេច​មក ក៏​ពុំ​អាច​នៅ​លាក់​កំបាំង​បាន​ឡើយ។