១ ធីម៉ូថេ 5:3-9 KHSV

3 ត្រូវ​ជួយ​ស្ត្រី​មេ‌ម៉ាយណា​ដែល​គ្មាន​ទី​ពឹង។

4 ប្រសិន​បើ​ស្ត្រី​មេ‌ម៉ាយ​ណា​មាន​កូន ឬ​មាន​ចៅ ត្រូវ​ឲ្យ​កូន​ចៅ​ទាំង​នោះ​រៀន​បំពេញ​ករណីយ‌កិច្ច​របស់​ខ្លួន​ចំពោះ​ក្រុម​គ្រួសារ និង​ចេះ​សង​គុណ​ឪពុក‌ម្ដាយ ធ្វើ​ដូច្នេះ ទើប​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។

5 ចំពោះ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គ្មាន​ទី‌ពឹង រស់​នៅ​តែ​ម្នាក់​ឯង ស្ត្រី​មេ‌ម៉ាយ​នោះ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្យាយាម​ទូល‌អង្វរ និង​អធិស្ឋាន*​ទាំង​យប់ ទាំង​ថ្ងៃ។

6 រីឯ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គិត​តែ​ពី​ស្រើប‌ស្រាល ថ្វី‌ដ្បិត​តែ​នៅ​រស់​ក៏​ដោយ ក៏​ហាក់​ដូច​ជា​ស្លាប់​ដែរ។

7 អ្នក​ត្រូវ​ដាស់‌តឿន​នាង​តាម​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​នាង​មាន​កំហុស។

8 អ្នក​ណា​មិន​រវល់​ថែ​ទាំ​សាច់‌ញាតិ​របស់​ខ្លួន ជា​ពិសេស មិន​ថែ​ទាំ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ អ្នក​នោះ​បាន​ក្បត់​ជំនឿ​របស់​ខ្លួន ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។

9 ស្ត្រី​ដែល​អ្នក​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ស្ត្រី​មេ‌ម៉ាយ តោង​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ។