១ ធីម៉ូថេ 5:5-11 KHSV

5 ចំពោះ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គ្មាន​ទី‌ពឹង រស់​នៅ​តែ​ម្នាក់​ឯង ស្ត្រី​មេ‌ម៉ាយ​នោះ​សង្ឃឹម​លើ​ព្រះ‌ជាម្ចាស់ ហើយ​ព្យាយាម​ទូល‌អង្វរ និង​អធិស្ឋាន*​ទាំង​យប់ ទាំង​ថ្ងៃ។

6 រីឯ​ស្ត្រី​មេ‌ម៉ាយ​ណា​ដែល​គិត​តែ​ពី​ស្រើប‌ស្រាល ថ្វី‌ដ្បិត​តែ​នៅ​រស់​ក៏​ដោយ ក៏​ហាក់​ដូច​ជា​ស្លាប់​ដែរ។

7 អ្នក​ត្រូវ​ដាស់‌តឿន​នាង​តាម​សេចក្ដី​ទាំង​នេះ ដើម្បី​កុំ​ឲ្យ​នាង​មាន​កំហុស។

8 អ្នក​ណា​មិន​រវល់​ថែ​ទាំ​សាច់‌ញាតិ​របស់​ខ្លួន ជា​ពិសេស មិន​ថែ​ទាំ​អ្នក​ដែល​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន​ផ្ទាល់ អ្នក​នោះ​បាន​ក្បត់​ជំនឿ​របស់​ខ្លួន ហើយ​អាក្រក់​ជាង​អ្នក​មិន​ជឿ​ទៅ​ទៀត។

9 ស្ត្រី​ដែល​អ្នក​ត្រូវ​រាប់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ស្ត្រី​មេ‌ម៉ាយ តោង​មាន​អាយុ​ពី​ហុក‌សិប​ឆ្នាំ​ឡើង​ទៅ ហើយ​ធ្លាប់​មាន​ប្ដី​តែ​មួយ​ប៉ុណ្ណោះ។

10 គាត់​ត្រូវ​មាន​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​ល្អ គឺ​បាន​អប់រំ​ចិញ្ចឹម​កូន​ចៅ បាន​ទទួល​ភ្ញៀវ បាន​លាង​ជើង​ជូន​ប្រជា‌ជន​ដ៏‌វិសុទ្ធ* បាន​ជួយ​ធុរៈ​អ្នក​ដែល​មាន​ទុក្ខ​លំបាក និង​យក​ចិត្ត​ទុក​ដាក់ ប្រព្រឹត្ត​អំពើ​ល្អ​សព្វ​បែប​យ៉ាង។

11 ចំពោះ​ស្ត្រី​មេ‌ម៉ាយ​ដែល​នៅ​ក្មេង​វិញ កុំ​ចុះ​ក្នុង​បញ្ជី​ឡើយ ដ្បិត​នៅ​ពេល​ដែល​នាង​ស្រើប‌ស្រាល​ចង់​បាន​ប្ដី​ទៀត​នោះ នាង​មុខ​ជា​ដាច់​ចេញ​ពី​ព្រះ‌គ្រិស្ដ​មិន​ខាន