នាងរស់ 1:6-12 KHOV

6 ន៉ាអូមី និង​កូន​ប្រសា​ទាំង​២​ក៏​ប្រុង‌ប្រៀប ដើម្បី​នឹង​ចេញ​ពី​ស្រុក​ម៉ូអាប់​ត្រឡប់​វិល​ទៅ​វិញ ដ្បិត​នៅ​ក្នុង​ស្រុក​ម៉ូអាប់​នោះ គាត់​បាន​ឮ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​បាន​យាង​មក​ប្រោស​ប្រទាន​ឲ្យ​រាស្ត្រ​ទ្រង់​មាន​អាហារ

7 ដូច្នេះ​គាត់​ក៏​ចេញ​ពី​លំនៅ​ខ្លួន នាំ​ទាំង​កូន​ប្រសា​ស្រី​ទាំង​២ ដើរ​ទៅ​តាម​ផ្លូវ ដើម្បី​នឹង​ត្រឡប់​ទៅ​ឯ​ស្រុក​យូដា​វិញ

8 គាត់​និយាយ​ទៅ​កូន​ប្រសា​ទាំង​២​ថា ចូរ​ឯង​ត្រឡប់​ទៅ​ឯ​ផ្ទះ​ម្តាយ​ឯង​វិញ​រៀង​ខ្លួន​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ផ្តល់​សេចក្ដី​សប្បុរស​ដល់​ឯង ដូច​ជា​ឯង​បាន​ប្រព្រឹត្ត​នឹង​ខ្មោច​ប្ដី​ឯង ហើយ​នឹង​អញ​ដែរ

9 សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ប្រោស​មេត្តា ឲ្យ​ឯង​បាន​សេចក្ដី​ស្រាក‌ស្រាន្ត នៅ​ក្នុង​ផ្ទះ​របស់​ប្ដី​១​ទៀត​រៀង​ខ្លួន​ចុះ រួច​គាត់​ក៏​ថើប​នាង​ទាំង​២ ហើយ​គេ​ឡើង​សំឡេង​យំ​ទាំង​អស់​គ្នា

10 តែ​នាង​ទាំង​២​ប្រកែក​ថា ទេ​យើង​ខ្ញុំ​នឹង​ទៅ​នៅ​ក្នុង​សាសន៍​របស់​អ្នក​ម្តាយ ជា​មួយ​នឹង​អ្នក​ម្តាយ​ដែរ

11 នោះ​ន៉ាអូមី​នាង​ឃាត់​ថា ចូរ​វិល​ទៅ​វិញ​ចុះ កូន​ស្រី​អើយ ហេតុ​អ្វី​បាន​ជា​ចង់​តាម​អញ​ទៅ​ធ្វើ​អី តើ​នៅ​មាន​កូន​ក្នុង​ពោះ​អញ​ទៀត ដែល​នឹង​ធ្វើ​ជា​ប្ដី​ដល់​ឯង​បាន​ឬ​អី

12 ចូរ​វិល​ទៅ​វិញ​ទៅ កូន​ស្រី​អើយ ដ្បិត​អញ​ចាស់​ហួស​កំណត់​នឹង​យក​ប្ដី​ហើយ បើ​សិន​ជា​អញ​និយាយ​ថា អញ​មាន​សង្ឃឹម​ហើយ បើ​អញ​មាន​ប្ដី​នៅ​យប់​នេះ​ឯង ហើយ​នឹង​បង្កើត​បាន​កូន​ប្រុស